វើតៗទៅបងប្អូន! នៅភ្នំពេញថ្ងៃនេះ មានពលរដ្ឋទៅចាក់វ៉ាក់សាំង Pfizer ដូសទី ៤ បណ្ដើរៗហើយ

នៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ នេះ សាលាសង្កាត់ស្ទឹងមានជ័យ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្ហាញពីសកម្មភាពប្រជាពលរដ្ឋ ដែលគ្រប់ពេលត្រូវចាក់ដូសជំរុញ នាំគ្នាទៅចាក់ដូសទី ៤ តាមសេចក្ដីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្មីៗកន្លងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ សាលាសង្កាត់ស្ទឹងមានជ័យ ក៏បានប្រកាសគោរពអញ្ជើញប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន សង្កាត់ស្ទឹងមានជ័យទី ១ ដែលគ្រប់លក្ខខណ្ឌត្រូវចាក់វ៉ាក់សាំង នាំគ្នាចូលរួមទៅចាក់វ៉ាក់សាំង ដូសទី ៤ (Pfizer) ស្ថិតនៅទីតាំងផ្លូវ ២១៧ វត្តនន្ទមុនី សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរំឭកផងដែរថា កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះ គឺមានចាក់ជូនដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និង បុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង ១៤ រដ្ឋបាលសង្កាត់ទាំង ១០៥ មន្ទីរ-អង្គភាពជំនាញ ព្រមទាំងបុគ្គលិកសុខាភិបាលជួរមុខវិស័យឯកជន និង ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

Comments are closed, but trackbacks and pingbacks are open.