ប្រកាសថ្ងៃនេះ រកឃើញអ្នកឆ្លងកូវីដ-១៩ សុទ្ធតែ អូមីក្រុងទាំងអស់

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២៣ នាក់ បន្ថែមទៀត (អូមីក្រុងទាំងអស់) ចំណែកអ្នកជាសះស្បើយមានចំនួន 13 នាក់ និងករណីស្លាប់ គ្មាន ។

– ករណីឆ្លងសហគមន៍ 14 នាក់ (អូមីក្រុង)

– អ្នកដំណើរពីបរទេស 09 នាក់ (អូមីក្រុង)

ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ អំពីករណីឆ្លងសរុប គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នេះ

– អ្នកឆ្លងសរុប= 120,796 នាក់

– អ្នកជាសះស្បើយ= 117,102 នាក់

– អ្នកស្លាប់= 3,015 នាក់

Comments are closed, but trackbacks and pingbacks are open.