វិធីងាយៗ អាចធ្វើអោយសក់ក្រាស់បាន

មនុស្សគ្រប់គ្នាទាំងប្រុស ស្រីតែងប្រាថ្នាចង់ បានសក់ក្រាស់ ពីព្រោះវាជួយបង្កើនការ ទាក់ទាញមួយ ក្នុងក្រសែភ្នែកអ្នកដទៃបាន។ យ៉ាងណាមិញ ខាងក្រោមជាវិធី ធម្មជាតិមួយចំនួន ដែលអាចអោយអ្នក មានសក់ក្រាស់បាន៖

១) ប្រទាលកន្ទុយក្រពើ៖ អ្នកតែងតែធ្លាប់ដឹង ពីអត្ថប្រយោជន៏ចំពោះ ប្រទាលកន្ទុយក្រពើហើយ ថាវាអាចជួយដល់សុខភាពអ្នក ជាពិសេសនោះ បញ្ហាសក់ស្តើង ក៏អាចកែប្រែ មកជាសក់ក្រាស់ស្អាតបាន ដោយប្រទាល កន្ទុយក្រពើដែរ។ វិធីប្រើ៖ អ្នកអាចយក ប្រទាលកន្ទុយក្រពើ ២មែក យកសាច់ក្នុងវា ដែលគេហៅថា ជេលនោះ បន្ទាប់យកមកញីលើសក់ ទុកចោលប្រហែលកន្លះម៉ោង រួចលាងចេញដោយ ទឹកក្កៅឧណ្ឌ ជាការស្រេច។ ប៉ុន្តែអ្នកក៏អាច យកស៊ុតមួយគ្រាប់ មកលាយជាមួយ ប្រទាលកន្ទុយក្រពើបានដែរ។ បន្ថែមពីនេះ អ្នកអាចអនុវត្ត២ដង ក្នុងមួយសប្តាហ៍ដើម្បីទទួលលទ្ធផលឆាប់រហ័ស។

រូបប្រទាលកន្ទុយក្រពើ
២) ក្រូច៖ អ្នកអាចកិនក្រូចដើម្បីយកទឹកវា មកលាបលើសក់ ទុកចោល១៥ ទៅ២០នាទី រួចទុកចោល១៥ ទៅ២០នាទី ។ ជាពិសេសអ្នកគួរតែ អនុវត្ត១ដងក្នុងសប្តាហ៏ ដើម្បីសក់ដុះលឿនបាន។

៣)ស៊ុត៖ យកស៊ុត២គ្រាប់មកក្រឡុក អោយម៉ត់ក្នុងចាន រួចលាបលើសក់សើមរបស់អ្នក និងទុក១០ទៅ១៥នាទី ចុងក្រោយអ្នកអាចលាងទឹកចេញជាមួយ សាប៊ូកក់សក់មានក្លិនស្រាលៗដូច្នេះវា អាចបំបាត់ក្លិនស៊ុតសត្វចេញ ពីសសៃសក់អ្នក។

៤) ផ្លែប័រ រឺក៏អាល់វូកាល់ដូ៖ ផ្លែអាល់វូកាល់ដូ ជាផ្លែធម្មជាតិមួយ ដែលជួយអ្នកអោយមានសក់ក្រាស់បាន។ វិធីប្រើ៖ អ្នកអាចយកផ្លែអាល់វូកាល់ដូ មកកោសយកតែសាច់វា មកលាយជាមួយចេកកាន់តែ ល្អបន្ទាប់មកលាប លើក្បាលនិង ទុកចោល១៥នាទីរួចលាងទឹកចេញ ។

៥)ប្រេងដូង៖ ប្រេងដូងក៏អាច អនុវត្តជាមួយក្រចកដៃអ្នក អោយស្អាតបានដែរ ដូច្នេះវាមានតួនាទីជាច្រើនក្នុងការធ្វើអោយ សម្រស់អ្នកអាចស្អាតបាន ជាពិសេសនោះសក់ស្តើង ក៏អាចអនុវត្តជាមួយប្រេងដូង។ ជាមួយវិធីប្រើនោះគឺ ៖ អ្នកអាចយកប្រេងដូង មកលាបថ្នមលើសសៃសក់អ្នក រួចលាងទឹកចេញ ជាមួយសាប៊ូជាការស្រេច។ វិធីនេះ ទាល់តែអ្នកឧស្សាហ៍អនុវត្ត ១ដងក្នុងមួយសប្តាហ៍ ទើបអាចទទួលបានលទ្ធផលល្អ។

៦) ប្រេងអ៊ូលីវ៖ អ្នកអាចយកប្រេងអ៊ូលីវ មកលាបលើសសៃសក់ក៏ អាចទទួលបាន លទ្ធផលល្អបានដែរ ។ វិធីប្រើ៖ អ្នកគ្រាន់តែ យកប្រេងអ៊ូលីវ ចាក់លើបាតដៃ រួចញីលើសសៃសក់ ទុកកន្លះម៉ោងរួច លាងចេញជាមួយសាប៊ូ ។ ជាពិសេសប្រេងអ៊ូលីវ អាចជួយអោយសសៃសក់អ្នករលោង និងជួយអោយឆាប់ដុះសក់ថែមទៀត។

វិធីទាំងអស់នេះ អាចជួយអោយអ្នកមានសក់ក្រាស់ គួរជាទីពេញចិត្តបាន ជាមួយផលិតផលធម្មជាតិខាងលើ ដូច្នេះអ្នកអាចអនុវត្ត ដើម្បីផ្លាស់ប្តូរសក់ស្តើង របស់អ្នក ទៅជាសក់ក្រាស់បានយ៉ាងស្អាត។

Comments are closed, but trackbacks and pingbacks are open.