គួរជៀសវាង ពីអាហារទាំង៧មុខនេះ ដែលអាចប៉ះពាល់ ដល់សុខភាព យ៉ាងធ្ងន់ធ្ងរ
តើអ្នកដឹងទេថា អាហារដែលអ្នកកំពុងបរិភោគរាល់ថ្ងៃ វាធ្វើអោយប៉ះពាល់ដល់សុខភាព យ៉ាងខ្លាំង ដែលអ្នកមិនបានចាប់អារម្មណ៍។ ខាងក្រោមជា អាហារដែលអ្នក គួរតែដឹង ថាវាមិនបាននាំ ផលប្រយោជន៍ដល់អ្នកទេ មានតែទុក្ខទោសដល់សុខភាព របស់អ្នកថែមទៀត៖
១) ដំណាប់ផ្លែឈើ៖ ដំណាប់ផ្លែឈើ វាជាអាហារសំរន់មួយប្រភេទ ដែលមនុស្សគ្រប់គ្នា តែងតែនិយមបរិភោគ។ ទោះជាយ៉ាងណា របស់ទាំងនោះ ផ្ទុកទៅដោយ អំបិលអាស៊ីតដែល បណ្តាលអោយកើតមហារីកបាន ។ ជាពិសេសវាធ្វើអោយ ថ្លើមនិងសរីរាង្គខាងក្នុងត្រូវប៉ះពាល់ យ៉ាងខ្លាំង។ បន្ថែមពីទៅទៀត ដូចអ្នកបានដឹងស្រាប់ទៅហើយ សារធាតុប្រៃខ្លាំងពេក ធ្វើអោយឡើងសម្ពាធឈាម និងខូចតម្រងនោមបាន។
២) ការ៉េម ៖ មានដូចជា ការ៉េម រឺក៏បង្អែមជាដើម អាចធ្វើអោយធាត់លើសទម្ងន់បាន ឡើងជាតិស្ករ និងប៉ះពាល់លើប្រព័ន្ធរំលាយ អាហារថែមទៀត។ ប៉ុន្តែអ្នកក៏អាច បរិភោគបង្អែមក្នុងបរិមាណ ទាបផងដែរ ប្រសិនបើអ្នកមិនអាចជៀសបាន។
៣) សាច់អាំង៖ ចំពោះសាច់អាំង រឺក៏ដុត គេតែងញ៉ាំ នៅពេលមានកម្មវិធីផ្សេងៗ ប៉ុន្តែវាក៏ធ្វើទុក្ខទោសដល់សុខភាពអ្នកដែរ ពីព្រោះវាសម្បូរដោយ ជាតិសាច់ និងជាតិប្រូតេអ៊ីនខ្ពស់ ធ្វើអោយសម្ពាធឈាម ក៏កើនឡើងតាមនឹងដែរ។
៤) មីកញ្ចប់ ៖ ចំពោះមីកញ្ចប់ ដែលអ្នកតែងតែបរិភោគនោះ សុទ្ធតែមានជាតិអំបិលជាច្រើន ជាពិសេសវាមិនសូវមាន ជាតិវីតាមីន និងជាតិរ៉ែនោះទេ។ ដូច្នេះនៅពេលអ្នកបរិភោគ ធ្វើអោយប៉ះពាល់ដល់សរសៃបេះដូង អាចអោយទៅជាកន្ត្រាក់ញាប់ៗ ខុសពីធម្មតា។
៥) ក្រែម៖ ភាគច្រើនចំពោះអាហារ ភេសជ្ជៈរឺក៏បង្អែមផ្សេងៗ គេតែងបន្ថែមក្រែម ពីលើនោះ ដើម្បីអោយមានរសជាតិកាន់តែឆ្ងាញ់។ ប៉ុន្តែវាក៏ធ្វើអោយ អ្នកកើតជម្ងឺទឹកនោមផ្អែម កាន់តែឆាប់រហ័សផងដែរ ពីព្រោះនៅក្នុងជាតិក្រែម ផ្ទុកជាតិស្ករជាច្រើន។
៦) ក្រលៀនសាច់សត្វ៖ ជាការពិតក្រលៀនសត្វ មានរសជាតិឆ្ងាញ់ ថែមទាំងសម្បូរដោយជាតិប្រូតេអ៊ីន វីតាមីន ជាតិរ៉ែពិតមែន ប៉ុន្តែវាក៏សម្បួរជាតិខ្លាញ់ ប៉ះពាល់ដល់ពោះវៀន និងអាចប្រឈមមុខនឹងបញ្ហា មហារីកដោះបានដែរ។
៧) អាហារកំប៉ុង៖ ដូចជាសាច់ បន្លែ និងផ្លែឈើដែលបាន ផ្អាប់ទុកក្នុងកំប៉ុង វាធ្វើអោយកើនឡើងជាតិស្ករ និងបណ្តាលអោយលំពែង រងការឈឺចាប់កាន់តែខ្លាំងទៅ។ ដូច្នេះអ្នកគួរតែតម របស់របរដែលរក្សាទុកក្នុងកំប៉ុងទាំងនេះ ដើម្បីអាចអោយសុខភាពអ្នក ល្អប្រសើរបាន។
អាហារទាំង៧មុខនេះជាអាហារ នាំអោយទុក្ខទោសដល់សុខភាពអ្នក ប្រសិនបើអ្នកអាចជៀសវាងបាន នោះកាន់តែធ្វើអោយសុខភាពរបស់ អ្នកល្អប្រសើរបាន ប៉ុន្តែប្រសិនបើអ្នកមិនអាចបញ្ឈប់នូវ អាហារទាំងនេះបានទេ អ្នកអាចបរិភោគត្រឹមបរិមាណ តិចបានហើយ ដើម្បីកុំអោយមាន បញ្ហាធ្ងន់ធ្ងរខ្លាំង ដល់សារពាង្គកាយខាងក្នុងរបស់អ្នក៕
Comments are closed, but trackbacks and pingbacks are open.