ស្អាតដូចទេពអប្សរ! ឆក់បេះដូងគេអស់ហើយ ដេត ស្រីនាដ បើស្អាតគ្មានកន្លែងទាស់យ៉ាងនេះ
រាជធានីភ្នំពេញ ៖ ពិតណាស់ កញ្ញា ដេត ស្រីនាដ ជាបវរកញ្ញា Miss Grand កម្ពុជាឆ្នាំ២០១៩ បើទោះបី មិនបានចូលរួមក្នុងការប្រកួតលើឆាកអន្តរជាតិក្តី តែបើក្រឡេកទៅមើល ហាងឆេងទីផ្សារការងារតារាស្រីរូបនេះ មានបន្តកន្ទុយជាហូរហែតែម្តង។
ទន្ទឹមនឹងនេះ ការប្រកួតបញ្ចប់ទៅ ៣ឆ្នាំហើយក្តី តែសម្រស់ រូបនាងហាក់គ្មានផ្លាស់ប្តូរទាល់តែសោះ រូបរាងសម្បត្តិមើលទៅ នៅតែក្មេងជាងវ័យ រីឯមុខមាត់វិញ កាន់តែស្រស់បស់ជាងមុនថែមទៀត ជាហេតុធ្វើឲ្យ រូបនាង កាន់តែទទួលបានការគាំទ្រ កាន់តែច្រើន។
យ៉ាងណាមិញ ថ្មីៗនេះ ក្នុងឈុតប្រពៃណីបុរាណ កញ្ញា ដេត ស្រីនាដ ទាក់ទាញ ការចាប់អារម្មណ៍ពីបណ្តាអ្នកគាំទ្រយ៉ាងខ្លាំង ចំហាយសម្រស់នារីខ្មែរ រមទម្យ សុភាពរាបសា មើលទៅពិតជាសមសួនជាខ្លាំង ស្អាតខ្លាំងរកកន្លែងទាស់ភ្នែកមិនមានសោះ ៕
Comments are closed, but trackbacks and pingbacks are open.