អ្នកគួរដឹងពីវិធីទាំងនេះ បើសិនជាចង់សន្សំប្រាក់ទទួលបានជោគជ័យ
មនុស្សវ័យជំទង់ ជាក្រុមមួយដែលចូលចិត្តសប្បាយច្រើន ជាពិសេសនោះគឺចូលចិត្តចង់ដឹង ចង់ឮនូវអ្វីថ្មីៗជានិច្ច មិនថាជាអ្វីក៏ដោយពួកគេតែងតែព្យាយាមទៅសុំប្រាក់ពីប៉ាម៉ាក់គេ ឬខ្លះទៀតដកប្រាក់សន្សំរបស់ខ្លួនឯងក៏មានដែរ។ សម្រាប់បំពេញតម្រូវការខ្លួនឯងឲ្យបាន នេះក៏មូលហេតុ តែវាអាចជាទម្លាប់មួយដែលមិនល្អគឺ ” ការចូលចិត្តប្រើរបស់អីឬទិញរបស់ណាមួយមកដើម្បីចង់ឡួយ តាមគ្នាមិនខ្វល់ ឲ្យតែបានប្រើរបស់នោះគឺឡួយហើយជាដើម។”
ខាងក្រោមនេះគឺជាការរៀបចំផែនការចំណាយរបស់មនុស្សពេញវ័យ៖
១. ការចេះសន្សំលុយសម្រាប់ប្រើនៅពេលចំបាច់
ការចេះសន្សំលុយសម្រាប់ប្រើនៅពេលចំបាច់ នេះគឺជារឿងដែលមនុស្សនៅវ័យជំទង់គួរធ្វើ ដោយខានមិនបាន ព្រោះការធ្វើបែបនេះ យើងអាចទទួលបានសេរីភាពនៅពេលយើងត្រូវការទិញអី្វមួយ គឺមានលុយប្រើផ្ទាល់ខ្លួនបានភ្លាមៗ។
២. កុំចាយវាយខ្ជះខ្ជាយច្រើនពេក
ការចាយវាយដោយខ្ជះខ្ជាយ គឺជារឿងដែលមនុស្សគ្រប់វ័យសុទ្ធតែជួប មិនមែនតែមនុស្សវ័យទំនង់ទេ តែថាមនុស្សនៅវ័យក្រៅពីនេះពួកគេមានលុយបម្រុងទុក ឬ មានរបររកស៊ីមានប្រាក់ចំណូល។ ដោយឡែកមនុស្សនៅក្នុងវ័យនេះគប្បីប្រើការគិតពិចារណាមុនពេលដកលុយចាយវាយទៅលើអ្វីមួយ ទោះអ្នកត្រូវការវាប៉ុណ្ណាក៏ដោយ។
៣. ចូរគិតសិនមុនចំណាយ
គិតសិនមុនចំណាយ ព្រោះថារបស់គ្រប់យ៉ាងវាជាតម្រូវដែលត្រូវចំណាយដូចជា៖
១. បើអ្នកមិនសូវជាត្រូវការចាំបាច់ក្នុងប្រើប្រាស់ទេ ចូរកុំទិញ ព្រោះវានាំឲ្យខាតបង់របស់អ្នកត្រូវការ។
២. បើអ្នកត្រូវការវា តែវាតែមិនសូវសំខាន់ ក៏កុំបាច់ទិញ ព្រោះនាំឲ្យខាតប្រាក់កាក់។
បើករណីអ្នកទិញវាព្រោះចំបាច់ ហើយសំខាន់ គឺអ្នកអាចទិញទៅគឺត្រឹមត្រូវហើយ បើអ្នកមិនទិញព្រោះចង់ឡួយទេ ការចំណាយនោះល្អបំផុតសម្រាប់អ្នក៕
Comments are closed, but trackbacks and pingbacks are open.