វ៉ាក់សាំងដែលសម្តេច ហ៊ុន សែន ប្រកាសទិញ គឺត្រូវបាន WHO ទទួលស្គាល់ហើយ!
អង្គការសុខភាពពិភពលោក (WHO) បានអនុម័តចុះបញ្ជីវ៉ាក់សាំងកូវីដ១៩ ដែលចាក់តែមួយដូសគឺ Johnson & Johnson នៅថ្ងៃទី១២មីនា ២០២១ សម្រាប់ការប្រើប្រាស់បន្ទាន់ ដែលជាការបើកផ្លូវសម្រាប់ការបែងចែកវ៉ាក់សាំងទៅកាន់ប្រទេសក្រីក្រ តាមយន្តការ COVAX។
លោក Tedros Adhanom Ghebreyesus នាយកអង្គការសុខភាពពិភពលោក បានថ្លែងថា វ៉ាក់សាំងនេះគឺជាឧបករណ៍ថ្មី សុវត្ថិភាព និងប្រសិទ្ធភាព ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ពោលគឺវាជាការបោះជំហានទៅមុខទៀតចំពោះការគ្រប់គ្រងជំងឺរាតត្បាត។
សូមជម្រាបថា វ៉ាក់សាំង Johnson & Johnson គឺជាវ៉ាក់សាំងទី៤ ដែលត្រូវបានចុះបញ្ជីនៅអង្គការសុខភាពពិភពលោក បន្ទាប់ពីវ៉ាក់សាំង Pfizer, វ៉ាក់សាំង AstraZeneca ផលិតនៅឥណ្ឌា ឈ្មោះថា Covishield និង វ៉ាក់សាំង AstraZeneca ផលិតនៅកូរ៉េខាងត្បូង។
គួរកតសម្គាល់ដែរថា សម្រាប់កម្ពុជា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានប្រកាសទិញវ៉ាក់សាំងអាមេរិក ជាពិសេស គឺវ៉ាក់សាំង Johnson & Johnson នេះតែម្តង ដែលលក្ខណៈពិសេសរបស់វា គឺចាក់តែមួយដូសតែប៉ុណ្ណោះ៕
Comments are closed, but trackbacks and pingbacks are open.