អបអរសាទរ! លោកយាយអាយុ៧៥ឆ្នាំនៅខេត្តកំពង់ធំ បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ

យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអបអរសាទរ លោកយាយ អាយុ ៧៥ ឆ្នាំ មកពីភូមិគិរីអណ្តែត ឃុំ ទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បានជាសះស្បើយពី ជំងឺកូវីដ ១៩ និង ត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យខេត្តកំពង់ធំនៅថ្ងៃនេះ ហើយបន្តទៅចត្តាឡីស័ក ១៤ ថ្ងៃទៀត នៅស្រុកកំណើតលោកយាយ ។

សូមអរគុណដល់លោកប្រធានមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្ត ក្រុម RRT និង ក្រុមជួរមុខនៃមន្ទីរពេទ្យខេត្ត ដែលបានយកចិត្តទុកដាក់ រួបរួមកម្លាំងគ្នា បញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ អោយបានឆាប់បំផុត ៕

Comments are closed, but trackbacks and pingbacks are open.