កុំធ្វេសប្រហែសឲ្យសោះ! ខណ្ឌមានជ័យ ពិនិត្យសំណាកលើកទី២ បានឃើញលទ្ធផលវិជ្ជមាន ០៣នាក់ នៅទីតាំងចាស់

យោងតាមការបញ្ជាក់ពី លោក ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ករណីពិនិត្យសំណាកលើកទី២ បានឃើញលទ្ធផលវិជ្ជមាន ០៣នាក់ នៅទីតាំងចាស់។ នៅរសៀលថ្ងៃទី​២៧​ ខែ​មីនា​ ឆ្នាំ​២០២១ នេះ​ ក្រុមគ្រូពេទ្យមន្ទីពេទ្យបង្អែកសែនសុខ បានចុះមកយកអ្នកវិជ្ជមានកូវីត១៩ នៅចំណុចមជ្ឈមណ្ឌលថែទាំរថយន្ត​JK ផ្លូវ​៣០​ម៉ែត្រ​ ភូមិដំណាក់ធំ​៣​ សង្កាត់ស្ទឹងមានជ័យទី៣ ចំនួន​ ០៣នាក់​(ជនជាតិខ្មែរ)៖

១-ភេទ​ ស្រី​ អាយុ​ ៣២​ឆ្នាំ​
២-ភេទ​ ស្រី​ អាយុ​ ១៨​ឆ្នាំ
៣-ភេទ​ ប្រុស​ អាយុ​ ០៨​ឆ្នាំ​ (ទីតាំងចាស់​យកសំណាកថ្ងៃទី​ ២៥​ ខែ​ មីនា​ ឆ្នាំ​ ២០២១​ )​ ។

(រកឃើញ ទីតាំងថ្មី) នៅចំណុចផ្ទះលេខ​២៦៤ ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ​ទី៣ ខណ្ឌមានជ័យ​ ក្រុមគ្រូពេទ្យបន្តយកអ្នកជំងឺចំនួន០១នាក់ ភេទប្រុស អាយុ៣៤ឆ្នាំ ។ បច្ចុប្បន្ន : អ្នកជំងឺខាងលើត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យស្ត្រីនគរទេព ដែលស្ថិតនៅខណ្ឌដង្កោ ចំណែកឯទីតាំងត្រូវបានហ៊ុំព័ទ្ធជាបណ្ដោះអាសន្ន ៕

Comments are closed, but trackbacks and pingbacks are open.