សូមសរសើរ ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសបរិច្ចាគថវិកា៣.៥លានដុល្លារជូនសម្តេចតេជោ ដើម្បីចូលរួមទិញមន្ទីរពេទ្យ «នគរទេព» ដែលនឹងប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ»
(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ បានប្រកាសសូមបរិច្ចាគថវិកា៣.៥លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមទិញយកមន្ទីរពេទ្យព្យាបាលជំ.ងឺ.កូ.វី.ដ ១៩ «នគរទេព» ដែលនឹងប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ»។
នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់លើបណ្តេញសង្គមហ្វេសប៊ុកថា «ខ្ញុំបាទនិងក្រុមគ្រួសារសូមជួយតាមរយ:សម្ដេចតេជោ ដើម្បីទិញមន្ទីពេទ្យ នគរទេព ដើម្បីព្យាបាលបងប្អូនកើត ជំ.ងឺ.កូ.វី.ដ ១៩ ចំនួន ៣.៥លានដុល្លារ (បីលានប្រាំសែនដុល្លារ)។ ខ្ញុំមិនអាចរស់នៅតែឯងខ្ញុំកើតនៅកម្ពុជា ស្លា ប់ នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំនេះជាពេលយើងត្រូវសាមគ្គីគ្នា»។
គួររំលឹក កាលពីរសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ចាក់ប្រាប់សារព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជា នឹងទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ឈ្មោះ «នគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ។ មន្ទីរពេទ្យនេះ បច្ចុប្បន្នកំពុងដាក់បម្រើការព្យាបាលអ្នកជំ.ងឺ.កូ.វី.ដ ១៩ ផងដែរ។ ចំណែកម្ចាស់មន្ទីរពេទ្យនគរទេព នឹងយកថវិកាពីការលក់នេះទៅសាងសង់មន្ទីរពេទ្យ «នគរទេព» ថ្មីមួយទៀត៕
Comments are closed, but trackbacks and pingbacks are open.