ហ៊ុមព័ទ្ធបិទប៉ុស្តិ៍ប៉ូលិសសង្កាត់វិហារលួង និងទីតាំង៤ទៀតពាក់ព័ន្ធអ្នកជំងឺកូវីដ១៩
ខេត្តត្បូងឃ្មុំ ៖ រដ្ឋបាលក្រុងសួង បានសម្រេចហ៊ុមព័ទ្ធបិទទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វិហារលួង ទីតាំងហាងកាហ្វេ និងទីតាំងផ្ទះ៣កន្លែងផ្សេងទៀត ក្រោយរកឃើញពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ ម្នាក់មានឈ្មោះ នល់ ចន្នា ដែលជាមន្ត្រីនគរបាលត្បូងឃ្មុំ ជាមួយគ្នានោះផងដែរអាជ្ញាធរបានរកឃើញអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប៉ះប្រយោលជាមួយអ្នកជំងឺកូវី ១៩ រូបនេះចំនួន ៥៧ នាក់ ។
លោក ជា ណារ៉ុន អភិបាលក្រុងសួង ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ អាជ្ញាធរមានសមត្ថកិច្ចបានចុះស្រាវជ្រាវជាបន្ទាន់ ក្រោយពីរកឃើញលោក នល់ ចន្នា អាយុ៣០ឆ្នាំ បម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើតេស្តសំណាកលទ្ធផលចេញនៅថ្ងៃទី២៧ ខែមីនានេះ «មានវិជ្ជមានកូវីដ-១៩» ហើយលោកបានទៅកាន់ទីតាំងមួយចំនួន ។
គិតត្រឹមរសៀលម៉ោង ២៖០០ នាទីថ្ងៃទី២៨ ខែមីនា អាជ្ញាធរបានស្រាវជ្រាវរកឃើញទីតាំង ៥កន្លែង និងមនុស្សសរុប៥៧នាក់ពាក់ព័ន្ធនឹងអ្នកជំងឺរូបនេះ ក្នុងនោះអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺមានចំនួន៤នាក់ ។ ដូច្នេះរដ្ឋបាលក្រុង ក៏បានសម្រេច បិទទីតាំង ៥ កន្លែង រួមមាន ៖
ទី៤- ផ្ទះរបស់ឈ្មោះ នល់ ចន្នី ត្រូវជាបងប្រុសរបស់លោក នល់ ចន្នា ស្ថិតនៅ ភុមិជ្រួយ សង្កាត់សួង ក្រុងសួង ។
ទី ៥- ហាងកាហ្វេ Amazon ដែលអ្នកកើតកូវីដ ចូលកាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០ ។
សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី២៨ ខែមីនានេះ គឺមានមន្ត្រីនគរបាលខេត្តត្បូងឃ្មុំ៣នាក់ទៀតហើយ វិជ្ជមានកូវីដ១៩ រួមមាន៖ ទី១-ឈ្មោះ នល់ ចន្នា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជ្រោយ សង្កាត់វិហារលួង ក្រុងសួង, ទី២-ឈ្មោះ ស សាវត្តី ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិចាធំ ឃុំចុងជាច ស្រុកតំបែរ និងទី៣-ឈ្មោះ ព្រឿង ឡុង ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ។
បើយោងតាមប្រភពព័ត៌មានពីមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ បានឱ្យដឹងថា អ្នកទាំង៣ នេះ ជាករណីទី៣ហើយ បន្ទាប់ពីលោក ឡេង ពៅ និងលោក វ៉ាន់ ណាក្រូ ដែលអ្នកទាំង៥ ជាមន្ត្រីនគរបាលខេត្តត្បូងឃ្មុំដូចគ្នា រកឃើញវិជ្ជមានកូវីដ១៩ ដែលបានឆ្លងពីព្រឹត្តិការណ៍ ២០កុម្ភៈ ៕
Comments are closed, but trackbacks and pingbacks are open.