ខឹងប្រពន្ធមិនអោយដេកជាមួយ ទៅរករឿងម្តាយក្មេក ពេលត្រឡប់មកវិញដុតផ្ទះខ្លួនឯងឆេះខ្ទេច គ្មានសល់
ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី២៧ មីនា ឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាលក្រុងប៉ែលិន នេះ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ពាក់ពន្ឋ័បទល្មើសហឹង្សាក្នុងគ្រួសារ ដុតផ្ទះខ្លួនឯងឆេះ ខ្ទេច។
ជនល្មើសឈ្មោះខ្នា ចាន់ណា អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុង.ខេត្តប៉ៃលិន មានប្រពន្ធឈ្មោះ ថាន ថុល អាយុ៣៣ ឆ្នាំមុខរបរកសិករ ។
តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា៖ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌក្រុងប៉ៃលិន បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ១ ករណី ពីបទធ្វើឲ្ខូចខាតដោយចេតនា (ដុតផ្ទះ) និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅចំនុចខាងក្រោយវត្តអូរប្រើស ស្ថិតនៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុង.ខេត្តប៉ៃលិន ដែលបណ្តាលឲ្យឆេះផ្ទះទាំងស្រុង និងខូចខាតសម្ភារ:អស់មួយចំនួនទៀតដូចជា៖
.ផ្ទះ5×6 ធ្វើពីឈើប្រក់ស័ង្កសី១ ខ្នង
.ម៉ូតូសេរីចាស់ចំនួន១ គ្រឿង
.ម៉ាសុីនភ្លើងចំនួន១ គ្រឿង
.ប្រាក់ចំនួន ១០០០ ដុល្លារអាមេរិក
.នឹងរបស់របរក្នុងផ្ទះមានខោអាវ ចាន ឆ្នាំង តុ ទូ ជាដើម ។ ល ។ បើតាមការបំភ្លឺរបស់ឈ្មោះ ថាន ថុល ដែលជាប្រពន្ធជនសង្ស័យឲ្យដឹងថា នៅវេលាម៉ោង៩ យប់ថ្ងៃទី២៦ ខែមីនា ជនសង្ស័យបាននៅដេកផ្ទះម្នាក់ឯង ស្រាប់តែសុខៗក៏ងើបពីដេកដើរទៅរករឿងម្តាយក្មេក ដែលមានផ្ទះនៅជិតវត្តអូរប្រើសចំងាយប្រហែល១០០ ម៉ែត្រ ដោយជននោះបានជេរប្រមាថម្តាយក្មេក និងធាក់ទ្វារផ្ទះ ដែលទំនងខឹងប្រពន្ធមិននៅដេកជាមួយ ប៉ុន្តែពេលនោះមិនមានអ្នកណាតបតទេ ទើបជនញៀនថ្នាំ បានដើរត្រលប់ទៅផ្ទះវិញ ។
ស្រាប់តែម៉ោង១ នឹង១៥ នាទីយប់ឈានចូលថ្ងៃទី២៧ ខែមីនា ជនសង្ស័យ ក៏បានដុតផ្ទះខ្លួនឯងបណ្តាលឲ្យឆេះម៉ត់ទាំងស្រុងតែម្តងទៅ ។ ក្រោយពីដុតផ្ទះឆេះអស់ហើយនោះ ជនសង្ស័យមិនបានគេចខ្លួនទៅណាទេ ដោយយោងទៅលើបទល្មើសជាក់ស្តែង នឹងមានពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្តកិច្ចនគរបាលក្រុងប៉ៃលិន បានចុះទៅចាប់ជនសង្ស័យដាក់ខ្នោះ នាំយកទៅចាត់ការតាមផ្លូវច្បាប់ ៕
Comments are closed, but trackbacks and pingbacks are open.