ស្លុតចិត្ដណាស់! ​កូន​តូច​៤​ខែ កើតកូវីដ១៩ ​ឪពុក​បី​ឡើង​ឡានពេទ្យរួមទាំង…

រាជធានី​ភ្នំពេញ ៖ ការ​អនុវត្ត​នូវ​វិធាន ៣​កុំ ៣​ការពារ គឺជា​រឿង​ងាយស្រួល​ក្នុង​ការ​អនុវត្ត​ហើយ

​វា​ជួយ​លោក​អ្នក​ក្នុង​ការ​ការពារ​ការខ្លួន​អ្នក​ពី​ការ​ឆ្លង​វីរុស​កូ​វី​ដ ១៩ ព្រោះ​វីរុស​កូ​វី​ដ ១៩ វា​កាច​សាហាវ វា​អាច​ចម្លង​លោក​អ្នក​បាន​គ្រប់ពេលវេលា បើសិនជា​យើង​មានការ​ធ្វេសប្រហែស​តែ​បន្តិច ហើយ​វា​នឹង​បង្ក​នូវ​សោកនាដកម្ម​ជា​ច្រើន ។ រូបភាព​ថ្មី​មួយទៀត​ដែល​ធ្វើ​ឱ្យ​រំជួលចិត្ត​មហាជន នោះ​គឺ​ក្រុម​គ្រួសារ​មួយ​រស់នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ឆ្លង​កូ​វី​ដ មួយ​គ្រួសារ ។

លោក ហែម ដា​រិ​ទ្ធ អភិបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន ឱ្យ​ដឹង​ថា ៖ គ្រាន់តែ​ដឹង​ថា​ប្រជាពលរដ្ឋ មួយ​គ្រួសារ មាន​វិជ្ជមាន លោក​ហាក់​គ្មាន​កម្លាំង​ទន់​ដៃ សូ​ម្បី​តែ​ចាប់​អាយ​កូ​មក៍​របូត ស្រក់​ទឹកភ្នែក​មិនដឹង​ខ្លួន​! ទឹកចិត្ត​ឪពុក បីកូន​ង៉ែត​អាយុ​៤​ខែ ឡើង​ឡានពេទ្យ​កាលពី​រាត្រី​ថ្ងៃ​ទី ២៨ មីនា ឆ្នាំ​២០២១ ដោយ​ប្រពន្ធ​កើត Covid​មុន​២​ថ្ងៃ រីឯ​កូន​ៗ​អាយុ​៤​ឆ្នាំ និង​៦​ឆ្នាំ ក៏​រក​ឃើញ​ថា​ឆ្លង​កូ​វី​ដ​១៩ ។

លោក​អភិបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ពោល​បន្ត​យ៉ាង​ក្រៀមក្រំ​អាណិត​ក្មេង​ៗ​ថា «​មិនមែន​ទៅ​រៀន​ទេ​ក្មួយ​គឺ​ទៅ​ពេទ្យ​ដើម្បី​ព្យាបាល​ជម្ងឺ​Covid19 ។ លោក​បាន​ពោល​បន្ត​ថា រូប​លោក​បាន​ត្រឹម​ឈរ​មើល​ស្រក់​ទឹកភ្នែក​និង​ជូនពរ​បងប្អូន ក្មួយ​ៗ ឡើង​ឡានពេទ្យ និង​សូម​ឱ្យ​មាន​សុខភាព​ល្អ​និង​ឆាប់​ជា​មក​ផ្ទះ​វិញ​ដោយ​សុខ​សប្បាយ » ។

មតិ​ជា​ច្រើន​បាន​ចូលរួម​សម្តែង​នូវ​ក្តី​អាណិតអាសូរ ជា​ពិសេស​កូនង៉ែត ដែល​ឪពុក​បី​ចូល​ឡានពេទ្យ ដោយ​ខ្លះ​បាន​ពោល​ពាក្យ​ថា «​អាណិត​ណាស់ មិន​ទាន់​ចេះ​និយាយ​ផង ពេល​ឈឹ​គិតតែ​ពី​យំ​ហើយ​កូន​ងែ​ត នឹកឃើញ​ស្រក់​ទឹកភ្នែក កូន​គេ​កូន​យើង សែន​អាណិត ខ្លះ​ទៀត​ក៏​បញ្ជាក់​ថា បានឃើញ​រូបភាព​នេះ​ហើយ​ពិតជា​ក្តុកក្តួល​ណាស់​ណាស់ ៕

Comments are closed, but trackbacks and pingbacks are open.