ស្លុតចិត្ដណាស់! កូនតូច៤ខែ កើតកូវីដ១៩ ឪពុកបីឡើងឡានពេទ្យរួមទាំង…
រាជធានីភ្នំពេញ ៖ ការអនុវត្តនូវវិធាន ៣កុំ ៣ការពារ គឺជារឿងងាយស្រួលក្នុងការអនុវត្តហើយ
វាជួយលោកអ្នកក្នុងការការពារការខ្លួនអ្នកពីការឆ្លងវីរុសកូវីដ ១៩ ព្រោះវីរុសកូវីដ ១៩ វាកាចសាហាវ វាអាចចម្លងលោកអ្នកបានគ្រប់ពេលវេលា បើសិនជាយើងមានការធ្វេសប្រហែសតែបន្តិច ហើយវានឹងបង្កនូវសោកនាដកម្មជាច្រើន ។ រូបភាពថ្មីមួយទៀតដែលធ្វើឱ្យរំជួលចិត្តមហាជន នោះគឺក្រុមគ្រួសារមួយរស់នៅខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានឆ្លងកូវីដ មួយគ្រួសារ ។
លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យបាន ឱ្យដឹងថា ៖ គ្រាន់តែដឹងថាប្រជាពលរដ្ឋ មួយគ្រួសារ មានវិជ្ជមាន លោកហាក់គ្មានកម្លាំងទន់ដៃ សូម្បីតែចាប់អាយកូមក៍របូត ស្រក់ទឹកភ្នែកមិនដឹងខ្លួន! ទឹកចិត្តឪពុក បីកូនង៉ែតអាយុ៤ខែ ឡើងឡានពេទ្យកាលពីរាត្រីថ្ងៃទី ២៨ មីនា ឆ្នាំ២០២១ ដោយប្រពន្ធកើត Covidមុន២ថ្ងៃ រីឯកូនៗអាយុ៤ឆ្នាំ និង៦ឆ្នាំ ក៏រកឃើញថាឆ្លងកូវីដ១៩ ។
លោកអភិបាលខណ្ឌពោធិសែនជ័យបានពោលបន្តយ៉ាងក្រៀមក្រំអាណិតក្មេងៗថា «មិនមែនទៅរៀនទេក្មួយគឺទៅពេទ្យដើម្បីព្យាបាលជម្ងឺCovid19 ។ លោកបានពោលបន្តថា រូបលោកបានត្រឹមឈរមើលស្រក់ទឹកភ្នែកនិងជូនពរបងប្អូន ក្មួយៗ ឡើងឡានពេទ្យ និងសូមឱ្យមានសុខភាពល្អនិងឆាប់ជាមកផ្ទះវិញដោយសុខសប្បាយ » ។
មតិជាច្រើនបានចូលរួមសម្តែងនូវក្តីអាណិតអាសូរ ជាពិសេសកូនង៉ែត ដែលឪពុកបីចូលឡានពេទ្យ ដោយខ្លះបានពោលពាក្យថា «អាណិតណាស់ មិនទាន់ចេះនិយាយផង ពេលឈឹគិតតែពីយំហើយកូនងែត នឹកឃើញស្រក់ទឹកភ្នែក កូនគេកូនយើង សែនអាណិត ខ្លះទៀតក៏បញ្ជាក់ថា បានឃើញរូបភាពនេះហើយពិតជាក្តុកក្តួលណាស់ណាស់ ៕
Comments are closed, but trackbacks and pingbacks are open.