ដូចដែលប្រិយមិត្ត បានដឹងហេីយថា ប៉ុន្មានថ្ងៃមុននេះប្រទេសកម្ពុជាយេីងមានការឆ្លងរីរាលនៃជំងឺកូវីដ១៩ ខ្លាំងណាស់ដែលគេហៅថាការផ្ទុះរលកលើកទី៣ ដែលមានការឆ្លង ដោយមិនរេីសមុខទាំងក្មេងទាំងចាស់ ទាំងប្រុសទាំងស្រី គ្រប់ស្រទាប់វណ្ណៈ ក្នុងនោះមានការឆ្លងជាសហគមន៍ច្រេីន រហូតដល់ទៅអ្នកសិល្បៈមួយចំនួនផងដែរ ក្នុងនោះ មានតារាចម្រៀង វី ឌីណែត ក៏ឆ្លងជំងឺកា ចសាហា វនេះដែរ។ តែបន្ទាប់ពីទទួលការព្យាបាលពីគ្រូពេទ្យជំនាញ តែរយៈពេលជាង១០ថ្ងៃប៉ុណ្ណោះ វី ឌីណែត ក៏ជាសះស្បេីយ ។ ហេីយត្រឡប់មកនៅគេហដ្ឋានជាធម្មតាវិញ
ស្រាប់តែមកដល់មុននេះបន្តិច នាថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១ វី ឌីណែត បានបង្ហាញទឹកមុខយ៉ាងស្រស់ស្រាយយ៉ាងខ្លាំង ហើយប្រាប់ពីអាការរបស់ខ្លួន ច្បាស់ថា ៖
“មកដល់ពេលនេះទាំងផ្លូវកាយនឹងផ្លូវចិត្តរបស់ខ្ញុំគឺបានប្រសេីរឡេីងច្រេីនហេីយ តែទោះជាយ៉ាងណាក៏ខ្ញុំមិនបណ្ដោយដែរ ខ្ញុំនៅតែបន្តញ៉ាំជាមួយ វីតាមីនC នឹងញ៉ាំទឹកក្ដៅ រហូតដេីម្បីអោយរាងកាយសុខភាពនាងខ្ញុំកាន់តែមាំមួន នឹងបានជាមួយរយភាគរយ100% ថែរក្សាសុខភាពទាំងអស់គ្នាបេីអ្នកមិនចង់ខាតពេល រឺ បាត់បង់មនុស្សជាទីស្រលាញ់”៕
តោះចង់ដឹងបន្ថែមទៀតសូមទស្សនារូបភាពដូចខាងក្រោម៖
Sign in
Sign in
Recover your password.
A password will be e-mailed to you.
Comments are closed, but trackbacks and pingbacks are open.