ក្រុមគ្រូពេទ្យចុះទៅយកអ្នកវិជ្ជមានកូវិដ១៩ ចំនួន១២នាក់ នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ
ភ្នំពេញ : អ្នកវិជ្ជមានកូវិដ១៩ ចំនួន១២នាក់ នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ នាយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ត្រូវបានក្រុមគ្រូពេទ្យមកយកទៅសម្រាកព្យាបាលនៅមន្ទីពេទ្យហ្លួងម៉ែ ក្នុងនោះក៍មានទារកអាយុ០៩ខែម្នាក់ ដែលអវិជ្ជមានត្រូវរួមដំណើរជាមួយម្តាយ ទាំងក្តុកក្តួល ខណៈដែលមួយគ្រួសារទទួលបានលទ្ធផលពិនិត្យសំណាកលើកទី១ វិជ្ជមាន១០នាក់ ។
សកម្មភាពរបស់ក្រុមគ្រូពេទ្យមានបីទីតាំងផ្សេងគ្នា។
ករណីទីមួយនៅចំណុចផ្លូវលេខ៣២BT ផ្ទះលេខ១៤២ ក្រុម៥ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ ។
ក្រុមគ្រូពេទ្យមន្ទីរបង្អែកខណ្ឌច្បារអំពៅ បានចុះមកយកអ្នកជំងឺ COVID-19ជនជាតិខ្មែរ ដូចមានរាយនាមខាងក្រោម៖
១-ភេទស្រី អាយុ ៦៦ឆ្នាំ
២-ភេទស្រី អាយុ ៣០ឆ្នាំ
៣-ភេទប្រុស អាយុ ២៩ឆ្នាំ
៤-ភេទស្រី អាយុ ៦១ឆ្នាំ
៥-ភេទស្រី អាយុ ៣១ឆ្នាំ
៦-ភេទស្រី អាយុ ៣៩ឆ្នាំ
៧-ភេទស្រី អាយុ ៣៦ឆ្នាំ
៨-ភេទប្រុស អាយុ ៤៣ឆ្នាំ
៩-ភេទស្រី អាយុ ២១ឆ្នាំ
១០-ភេទប្រុស អាយុ ៦ឆ្នាំ
១១-ទារកអាយុ ៩ខែ អវិជ្ជមាន
និងសមាជិក៦នាក់ទៀតយកទៅធ្វើចត្តាឡីស័កនៅមន្ទីពេទ្យអង្គរអន្តរជាតិ(ជិតផ្សារចាស់)។
មានករណីនៅចំណុចផ្លូវ៦៩BT ផ្ទះលេខ១៤៧ ក្រុម៤ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់២ អ្នកវិជ្ជមានកូវិដ១៩ ភេទស្រី អាយុ២៧ឆ្នាំ ។
មានករណីមួយទៀតនៅចំណុចបុរីសូនី ផ្ទះលេខ៣៦៨A ផ្លូវលេខ៨១ ក្រុមទី៩ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អ្នកវិជ្ជមានម្នាក់ ភេទប្រុស អាយុ ៣០ឆ្នាំ។
ចំពោះទីតាំងទាំងបីខាងលើ ត្រូវបានហ៊ុំព័ទ្ធជាបណ្តោះអាសន្ន ៕
Comments are closed, but trackbacks and pingbacks are open.