សម្រាប់បុរសៗចង់បានផ្លូវភេទខ្លាំង គ្រាន់តែព្យាយាមញ៉ាំអាហារពីរមុខនេះរាល់ថ្ងៃទៅ នឹងដូចបំណងហើយ
ថ្នាំបំប៉នសម្រាប់ប៉ូវសុខភាពផ្លូវភេទបុរសកំពុងតែរីកលូតលាស់ខ្លាំងនៅលើទីផ្សា ប៉ុន្តែហេតុអ្វីបានជាអ្នកមិនព្រមសាកល្បងនូវជីវជាតិដែលមានក្នុងចំណីអាហារ តែអាចជំរុញដល់សុខភាពផ្លូវភេ ទខ្លាំងដូចគ្នាដែរទៅនៅពេលញ៉ាំវាបានទៀងទាត់?
មិនខ្វល់ថាអ្នកកំពុងតែស្វែងរកវិធីសាស្រ្តដើម្បីពង្រឹងដល់សុខភាពមេជីវិតឈ្មោលកាន់តែល្អទេ តែការព្យាបាលបែបធម្មជាតិទៅលើការមិនឡើងរឹងរបស់លិ ង្គ ឬកម្លាំងផ្លូវភេ ទនោះគឺជារឿងចំបាច់ដែលត្រូវដោះស្រាយជាមួយចំណីអាហារដំបូងគេសិន។ តាមការស្រាវជ្រាវគេរកឃើញថា មានអាហារពីរប្រភេទដែលមានសមត្ថភាពជំរុញដល់សុខភាពផ្លូវភេទកាន់តែរឹងមាំ។
ផ្លែប៉េស៖ ផ្លែឈើមួយនេះមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ ដោយសារតែវីតាមីន C ដ៏ខ្ពស់របស់វាបានធ្វើឲ្យវាក្លាយទៅជាជម្រើសដ៏ល្អមួយដើម្បីបង្កើនភាពសកម្មភាពរបស់មេជីវិ តឈ្មោល។ ការសិក្សាបង្ហាញថា បុរសដែលជ ក់បា រីច្រើន ហើយបែរជាញ៉ាំវីតាមីនC ច្រើនដែរនោះ ឃើញថា គាត់អាចកែប្រែជីវិតរបស់ខ្លួនពីអសមត្ថភាពមានកូន មកមានកូនឡើងវិញបាន។ ក្រៅពីនេះ វីតាមីន C ជួយបន្ថយអ័រម៉ូនតានតឹងក្នុងខ្លួនឈ្មោះថា Cortisol។ អ័រម៉ូន Testosterone ជាអ័រម៉ូនភេទបុរស សម្រាប់ជំនួយដល់ចំណង់ផ្លូ វភេ ទ និងសុខភាពមេជីវិ តឈ្មោល តែអ័រម៉ូនមួយនេះតែងតែប្រឆាំងគ្នានឹង អ័រម៉ូន Cortisol ទៅវិញ។ បើសិនជា Cortisol ឡើងខ្ពស់ អញ្ជឹង Testosterone ចុះទាប។ ដូច្នេះការញ៉ាំវីតាមីន C ច្រើននឹងជំរុញឲ្យ Cortisol ចុះទាប ហើយ Testosterone នឹងឡើងខ្ពស់វិញ ព្រមទាំងផ្លូវភេទមានសុខភាពល្អ។
អយស្ទើ៖ បើសិនជាអ្នកហាត់ប្រាណក្នុងក្លិបនោះ អ្នកទំនងជាបាត់បង់ជាតិស័ង្គសីពីក្នុងខ្លួនច្រើន ជាពិសេសអ្នកហាត់ប្រាណអត្តពលកម្មតែម្តង។ តាមការស្រាវជ្រាវបញ្ជាក់ថា កីឡាករអត្តពលកម្មមិនទទួលបានជាតិស័ង្គសីគ្រប់គ្រាន់ទេ ហើយបើសិនជាអ្នកកង្វះជីវជាតិមួយនេះ អ្នកអាចនឹងមានបញ្ហាមួយគឺខ្សោយអ័រម៉ូនភេទ Testosterone ជាងធម្មតា។ ដូច្នេះដើម្បីបង្កើនចំនួនអ័រម៉ូននេះ អ្នកត្រូវតែញ៉ាំអាហារសម្បូរសារធាតុមួយនេះដូចជា អយស្ទើរ ព្រោះវាសម្បូរជាតិស័ង្គសីខ្ពស់ជាងអាហារផ្សេងៗទៀតខ្លាំងណាស់៕
Comments are closed, but trackbacks and pingbacks are open.