ស្រណោះណាស់! ផ្ទះមួយកន្លែងត្រូវបានបិទទ្វារ ក្រោយរកឃើញវិជ្ជមានកូ.វី.ដ១៩ មួយគ្រួសារ

យោងតាមការចេញផ្សាយនៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ របស់ សាលាសង្កាត់ ស្ទឹងមានជ័យបានឱ្យដឹងថាលំនៅឋានមួយកន្លែង មានទីតាំងនៅក្រុមទី ៦ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានចាក់សោទ្វារ បន្ទាប់ពីរកឃើញវិជ្ជមានកូ.វី.ដ១៩ មួយគ្រួសារ ។
ប្រភពដដែលបានបញ្ជាក់ថា នៅវេលាម៉ោង ២៣: ០០នាទី នាថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ បានរកឃើញអ្នកវិជ្ជមានកូ.វី.ដ១៩ ចំនួន ៤នាក់ នៅចំណុច ផ្ទះគ្មានលេខ ក្រុមទី ៦ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានសហការជាមួយក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ បានចុះយកអ្នកវិជ្ជមានកូ.វី.ដ១៩ ចំនួន ៤នាក់ ។
ក្រោយពីបានយកសំណាកលើកទី២ ពាក់ព័ន្ធជាមួយស្រ៑ាង វីឆេង អាយុ ៣៤ឆ្នាំ (វិជ្ជមាន) ស្រ៑ាង ស្រ៑ន អាយុ ៥៨ (វិជ្ជមាន) ។ បច្ចុប្បន្នគ្រូពេទ្យបានបញ្ជូនអ្នកជ.ម្ងឺ ទៅកាន់មន្ទីរពេទ្យ ហ្លួងម៉ែ៕

Comments are closed, but trackbacks and pingbacks are open.