ជនបរទេសម្នាក់ ផ្ទុះការមិនពេញចិត្ត ក្រោយគំនូសផ្លូវជិះកង់នៅសៀមរាប មានឡានចតបាំងយ៉ាងអនាធិបតេយ្យ
មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង សម្ដែងក្ដីមិនពេញចិត្តជាខ្លាំង ក្រោយបានឃើញរូបភាពមានឡានមួយចំនួន បានចូលចតនៅលើគំនូសផ្លូវជិះកង់ ក្នុងក្រុងសៀមរាប យ៉ាងអនាធិបតេយ្យ ខណៈគំនូសផ្លូវខាងលើទើបតែបានបង្កើតឡើងថ្មីៗ ភ្ជាប់ជាមួយគម្រោងស្ថាបនាផ្លូវ ៣៨ ខ្សែ និង ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងសៀមរាប ដើម្បីបម្រើឱ្យអ្នកស្រឡាញ់កីឡាជិះកង់ ដែលជាកីឡាពេញនិយមក្នុងខេត្តសៀមរាប។
ជាក់ស្ដែង តាមរយៈគណនីជនបរទេសមួយដែលមានឈ្មោះ Andrew Kobeszko បានបង្ហោះនូវរូបភាពយានយន្តចតនៅលើគំនូសផ្លូវសម្រាប់ជិះកង់ ក្នុងក្រុងសៀមរាប ព្រមទាំងបានរៀបរាប់ថា ខ្លួនបានកត់សម្គាល់ឃើញថាអ្នកជិះកង់ជាច្រើន មិនប្រើផ្លូវពណ៌បៃតងទេ ហើយជ្រើសរើសផ្លូវកៅស៊ូរលោងជំនួសវិញ ដោយសារតែមានរថយន្តចតនៅលើផ្លូវសម្រាប់កង់ ដែលជាឧបសគ្គក្នុងការប្រើប្រាស់ ខណៈជួនកាល ស្ទះផ្លូវឆ្លងកាត់ទាំងស្រុងតែម្ដង។
ខាងក្រោមនេះ ជាសារទាំងស្រុងរបស់ជនបរទេសខាងលើ ៖
« Bicycles are very popular in Siem Reap. Many local residents as well as Barangs drive them every day. Several bicycle routes were created during the modernization of the streets. I had the opportunity to use them several times, but my impressions are not positive. The route along the river has many
intersecting streets and property entrances. Most of them have curbs, sometimes even 5-7 cm high, which makes it impossible to ride a bike smoothly and enjoyably. After covering such a route, I had to check if I still had all the fillings in my teeth. I have noticed that many cyclists do not use the green route and choose smooth asphalt on the street instead. Unfortunately, I am also doing it now. An additional obstacle in using the bicycle route are the cars that park on it, sometimes completely blocking the passage. It is unfortunate that after spending such money, the green route will be useless»៕
Comments are closed, but trackbacks and pingbacks are open.