កើនទៀតហើយ.. ក្រ​សួង​សុ​ខា​ភិ​បាល​ នៅ​ថ្ងៃ​ទី១១ ​ខែកុម្ភៈ​ ឆ្នាំ​២​០២​២​នេះ​ ​បាន​ចេ​ញសេច​​ក្តីប្រកា​ស​ព័ត៌មា​ន​ថារកឃើញករណីអូមីក្រុងមិនតិចទេ

ក្រ​សួង​សុ​ខា​ភិ​បាល​ នៅ​ថ្ងៃ​ទី១១ ​ខែកុម្ភៈ​ ឆ្នាំ​២​០២​២​នេះ​ ​បាន​ចេ​ញសេច​​ក្តីប្រកា​ស​ព័ត៌មា​ន​ថា​ ​ថ្ងៃ​នេះមានអ្នក​ឆ្ល​ង​​​​​​ជំ​ងឺ​​​កូ​វី​​ដ​​​១​​​៩ ថ្មីចំនួន ២៧៤នាក់ ជាករណីប្រភេទអូមីក្រុងទាំងអស់, ​អ្ន​ក​ជំងឺ​ចំនួន​១០៥នា​ក់​ជា​សះ​ស្បើយ និងមិនមានអ្នកស្លាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុ​​​ង​​​​​​​​​សេ​​​​ច​ក្តី​​​​ប្រ​​​កា​ស​​​ព័​​​ត៌​​​មា​​​ន​​​រ​​​ប​​​ស់​​​ក្រ​​​សួ​​​ង​​​សុ​​​ខា​​​ភិ​​​បា​ល​​ បា​ន​បញ្ជា​ក់​ថា​​ក្នុ​​​ង​​​ចំ​ណោ​​​ម​​​ក​​​រ​​​ណី​​​ឆ្ល​ង​​​ថ្មី​ខា​ង​លើ​នោះ​ មា​ន២៦៦នាក់ ជាករណីឆ្លងក្នុងសងគមន៍ និង៨នាក់ក់ទៀតជាករណីនាំចូល​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ជ​ម្រា​ប​ថា គិត​ត្រឹ​ម​កា​រ​ប្រកា​សរ​ប​ស់ក្រ​សួង​សុខា​ភិ​បា​ល​ថ្ងៃ​ទី​១១ ​ខែ​កុម្ភៈ ឆ្នាំ២០២២ កម្ពុ​ជា​រក​ឃើ​ញ​អ្ន​ក​ឆ្ល​ង​ជំងឺ​កូ​វី​ដ​១​៩ ស​រុប​ចំ​នួ​ន​ ១២២​,​៧៤២នា​ក់​, ​អ្ន​ក​ជា​សះ​ស្បើ​យ​ស​រុ​ប​ចំ​នួ​ន​១​១​៨​,​៥២៥, ​ស្លាប់​ស​រុ​ប​ចំ​នួ​ន​៣​,​០១៥​នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររម្លឹកផងដែរថា ដើម្បីឆ្លើយតបទៅនឹងវិធានការជាបន្ទាន់នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យពង្រឹងការអនុវត្តវិធាន «ការ៣កុំ និង៣កុំការពារ» ឱ្យបានខ្ជាប់ខ្ជួនឡើងវិញ និងបានជំរុញឱ្យមានការកាត់បន្ថយការជួបជុំ កម្សាន្តសប្បាយដែលមានមនុស្សច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា៖ «ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋឱ្យកាត់បន្ថយ ការជួបជុំផឹកស៊ី កម្សាន្តសប្បាយ ដើម្បីធានានូវការរក្សាគម្លាតសុវត្ថិភាពសម្រាប់ការពារនូវការឆ្លង បើទោះបីជាមេរោគបច្ចុប្បន្ននៅកម្ពុជាពុំមានករណីដែលតា និងអាល់ហ្វា ដែលជាជំងឺកាចសាហាវ និងឆក់យកជីវិតមនុស្ស ប៉ុន្តែជំងឺអូមីក្រុងមកជំនួស»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចបានបន្តថា៖ «ពិតមែនតែជំងឺនេះស្រាល បើប្រៀបជាមួយនឹងអាល់ហ្វា និងដែលតា ប៉ុន្តែការឆ្លងនេះនៅតែកើនឡើងខ្ពស់ វានឹងនាំទៅដល់គ្រោះថ្នាក់ ដែលអាចសាយភាយពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្ត ដែលឥឡូវនេះខេត្តមួយចំនួន ពុំមានករណីឆ្លងទេ ក៏ប៉ុន្តែនៅទីក្រុងភ្នំពេញបែរជាមានជំងឺឆ្លងច្រើន ដែលត្រូវយកចិត្តទុកដាក់ពង្រឹងនូវស្ថានភាពទាំងឡាយនៅតាមទីកន្លែងដែលមានការបើកឱ្យធ្វើអាជីវកម្ម ដូចជារង្គសាល ឬពិធីជួបជុំនានា ការរៀបអាពាហ៍ពិពាហ៍ ឬការជួបជុំខាងសាសនាជាដើម គួរត្រូវបានកម្រិតធ្វើឱ្យតិចកាន់តែល្អ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ បានបន្តថា «ស្ថានភាពបែបនេះ តម្រូវឱ្យមានវិធានការជាបន្ទាន់ បន្ថែមលើវិធានការដែលមានរួចទៅហើយ ដែលខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិ សូមមេត្តាយកចិត្តទុកដាក់ ទៅលើកិច្ចការពារខ្លួនជាចាំបាច់ ក្នុងនោះបញ្ហាទាក់ទងជាមួយនឹងការជួបជុំ ឬការប្រមូលផ្តុំ ក៏ដូចជាវិធីទាំងឡាយ ដែលយើងបានអនុវត្តរួចមកហើយ គឺ ៣កុំ និង៣ការពារ»។

Comments are closed, but trackbacks and pingbacks are open.