ប្រយ័ត្ន! អាការរមាស់ ៣ យ៉ាង អាចជាសញ្ញាតឿនដល់ការឆ្លងអូវីដអូមីក្រុង ទៅលើកុមារ
ថ្មីៗនេះទើបតែលេចមេរោគកូវីដ-១៩ ប្រភេទថ្មីមួយទៀតឈ្មោះថា អូមីក្រុង (Omicron) ដែលមេរោគនេះ កំពុងតែទទួលការភ័យខ្លាចពីសំណាក់មនុស្សជាតិ ហើយក៏កំពុងតែឆ្លងរាយដាលវាយលុកនៅបណ្តាប្រទេសមួយយ៉ាងគំហុកហើយដែរ។ តាមព័ត៌មានបានឱ្យដឹងថា មេរោគអូមីក្រុងនេះ ភាគច្រើនមានរោគសញ្ញា ៩ យ៉ាង គួរឱ្យកត់សម្គាល់ ហើយអាចចេញឱ្យដឹងក្រោយពេលឆ្លងត្រឹម ៤៨ ម៉ោង ដែលមានដូចជា ឈឺ-ក ហត់នឿយ ឈឺក្បាល ឈឺសាច់ដុំ ហូរសម្បោរ កណ្តាស់ រាក ឈឺខ្នង និង បែកញើសនៅពេលយប់ ខណៈគេងលក់មិនថាគេងទៅទីត្រជាក់យ៉ាងណាក៏ដោយ។ ក្រៅពីនេះទៅទៀត ក៏មានអាការមួយទៀតដែរ គឺការឡើងរមាស់ ហើយការរមាស់នេះ ភាគច្រើនរកឃើញកើតលើកុមារ និង វ័យជំទង់ ដោយបែងចែកជា ៣ ប្រភេទ ដែលមានដូចជា៖
១. Hives ៖ មានលក្ខណៈជាកន្ទួលធំៗ បន្ទះៗក្រហម ធ្វើឱ្យមានការឈឺចាប់ និង រមាស់ ហើយច្រើនកើតនៅលើបាតដៃ និង បាតជើង។
២. Prickly Heat ៖ មានលក្ខណៈជាកន្ទួលរមាស់តូចៗ ក្រហមៗ អាចកើតឡើងពាសពេញរាងកាយ តែភាគច្រើនតែងប្រទះនៅកែងដៃ ជង្គង់ ខ្នងដៃ និង ជើង។
៣. Chilblains ៖ មានលក្ខណៈជាការរមាស់ ដែលមានពណ៌ក្រហម ឬ ពណ៌ស្វាយ ភាគច្រើនកើតនៅលើដៃ និង ជើង ហើយជួនកាលកើតទៅជាពងបែក និង ហើម ហើយមានអាការឈឺខ្លាំង៕
Comments are closed, but trackbacks and pingbacks are open.