នៅសុខៗ ស្រាប់តែចេញអាការចម្លែកនេះ អ្នកអាចឆ្លងមេរោគអូមីក្រុង សូមប្រញាប់រកពេទ្យបន្ទាន់!
សព្វថ្ងៃនេះ ករណីជំងឺកូវីដ-១៩ បាន និង កំពុងវិវឌ្ឍកកើតបំប្លែងខ្លួនទៅជាប្រភេទថ្មីៗទៀតជាច្រើន មានដូចជា Delta Alpha ជាដើម ដែលពួកប្រភេទនេះសុទ្ធសឹងតែកាន់តែមានភាពគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។
ជាពិសេសថ្មីៗនេះ ក៏ទើបតែលេចមេរោគកូវីដ-១៩ ប្រភេទថ្មីមួយទៀតឈ្មោះថា អូមីក្រុង (Omicron) ដែលមេរោគនេះ កំពុងតែទទួលការភ័យខ្លាចពីសំណាក់មនុស្សជាតិ ហើយក៏កំពុងតែឆ្លងរាយដាលនៅបណ្តាប្រទេសមួយចំនួនជាបណ្តើរៗផងដែរ។
យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា មេរោគអូមីក្រុងនេះ ភាគច្រើនមានរោគសញ្ញាដូចជា ឈឺ-ក ឈឺសាច់ដុំតិចតួច មានការហត់នឿយខ្លាំង ស្អកស្ងួត ជាដើម។ ក្នុងនោះ វាក៏មានអាការម៉្យាងទៀត ដែលខុសពីមេរោគកូវីដ-១៩ ទូទៅ ដែលគួរឱ្យកត់សម្គាល់ផងដែរ។
តាមគ្រូពេទ្យនៅប្រទេសអាហ្វ្រិកខាងត្បូង ដែលជាប្រទេសប្រទះមេរោគបំប្លែងនេះមុនគេ បានឱ្យដឹងថា រោគសញ្ញាមួយប្លែករបស់មេរោគអូមីក្រុងនេះ គឺការបែកញើសខ្លាំងជោកពេញខ្លួន ខណៈគេងនៅពេលយប់ បើទោះបីជាគេងនៅកន្លែងត្រជាក់ក៏ដោយ ហើយយើងគួរតែពិនិត្យតាមដានខ្លួនឯងឱ្យបានដិតដល់នៅពេលសង្ស័យថាមានរោគសញ្ញានេះ៕
Comments are closed, but trackbacks and pingbacks are open.