កុំឆ្វេចឆ្វាច! ថ្ងៃនេះ នៅភ្នំពេញ ហាមសិស្ស-និស្សិត យុវជន-យុវនារី ប្រមូលផ្ដុំគ្នា អាចបង្ករហានិភ័យ ឆ្លងអូមីក្រុង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និង ទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំ ២០២២ នេះ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ដោយហាមធ្វើសកម្មភាពជួបជុំ ប្រមូលផ្តុំ ក្នុងចំណោមសិស្ស-និស្សិត និង យុវជន-យុវនារី តាមគ្រប់រូបភាព នៅតាមគ្រឹះស្ថាន សិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជន ព្រមទាំងទីតាំងសាធារណៈនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលអាចបង្កហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ «អូមីក្រុង» ចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើសពីនេះ រដ្ឋបាលរាជធានី ក៏បានធ្វើការណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ មាតាបិតា និង អាណាព្យាបាលទាំងអស់ ខិតខំធ្វើការអប់រំ ណែនាំ ដល់សិស្ស-និស្សិត និងបុត្រធីតាគ្រប់រូប ឱ្យគោរពនូវទំនៀមទម្លាប់ វប្បធម៌ និង ប្រពៃណីដ៏ល្អផូរផង់របស់ជាតិខ្មែរ ដើម្បីកុំឱ្យពួកគេមានការយល់ច្រឡំថា «ទិវានៃក្តីស្រឡាញ់ ថ្ងៃទី ១៤ ខែកុម្ភៈ» ជាថ្ងៃបុណ្យសង្សារ ឬ ជាថ្ងៃណាត់ជួបរវាងគូសង្សារ និង ដើម្បីចៀសវាង ការប្រព្រឹត្តសកម្មភាពខុសសីលធម៌ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ របស់ខ្លួនឯង គ្រួសារ-សាច់ញាតិ និង សង្គមជាតិទាំងមូល៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.