វិធីជួយបំបាត់សង្វារ មានប្រសិទ្ធភាព ចំណាយអស់តិច!

ស្នាម​សង្វារ គឺជា​ខ្សែ​ឆ្នូតៗ រដិបរដុប ឬ​ផុស​ឡើងជា​ពណ៌​ផ្កាឈូក ស ឬ​ខ្មៅ ដោយសារតែ​ការឡើង ឬ​ស្រក​គីឡូ​លឿន​ខ្លាំងពេក ជាពិសេស អ្នក​កំពុងមាន​ផ្ទៃពោះ ឬ​ទើប​សម្រាលកូន​រួច​។ ស្នាម​សង្វារ អាច​កើត​ឡើងលើ​គ្រប់កន្លែង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ វា​ឧស្សាហ៍​កើត​នៅលើ​ដោះ ត្រគាក ក្បាលពោះ និង​ភ្លៅ​។ ទោះបីជា​យ៉ាងនេះ​ក្តី វា​មិនមាន​ផលប៉ះពាល់ ចំពោះ​សុខភាព​ទូទៅ​របស់​អ្នក​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នាម​សង្វារ​ក្រោយពេល​សម្រាលកូន​រួច គឺជា​សុបិន​អាក្រក់​បំផុត​របស់​មនុស្ស​ស្រី រហូត​អ្នកខ្លះ បាក់​ទឹកចិត្ត ហើយ​អាច​ប៉ះពាល់​ជីវិត​លើ​គ្រែ​របស់​ពួកគេ​ទៀតផង ពីព្រោះ តែ​ពួកគេ​មួយចំនួន មិន​ពេញចិត្ត និង​គ្មាន​ទំនុកចិត្ត​លើ​ខ្លួន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងក្រោមនេះជាឱសថធម្មជាតិមួយចំនួនមានប្រសិទ្ធភាពក្នុងការកាត់បន្ថយស្នាមសង្វារ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១-ប្រទាលកន្ទុយក្រពើ៖ អ្នកអាចយករំអិលដែលជាប់នឹងសំបករបស់វា ធ្វើការម៉ាស្សាលើតំបន់ដែលមានស្នាមសង្វារ រួចទុកវាចោលរយៈពេល២០-៣០នាទី។ចូរធ្វើជារៀងរាល់ថ្ងៃ ហើយលាងចេញដោយទឹកស្អាត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២-ទឹកត្រសក់ និងក្រូចឆ្មារ៖​ អ្នកអាចលាយទឹកក្រូចឆ្មារ និងទឹកផ្លែត្រសក់កិនឲ្យស្មើគ្នា ហើយលាបល្បាយនេះនៅលើតំបន់ដែលមានស្នាមសង្វាររហូតដល់ស្ងួត ។ ទុកវាចោលលើស្បែករបស់អ្នកប្រមាណ១០នាទី បន្ទាប់មកលាងចេញដោយប្រើទឹកក្តៅឧណ្ហៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣-ប្រេងអាល់ម៉ុង និងប្រេងដូង ៖ អ្នកអាចប្រើប្រេងអាល់ម៉ុន និងប្រេងដូងក្នុងបរិមាណស្មើគ្នា ដើម្បីកាត់បន្ថយស្នាមសង្វារ។ ម៉ាស្សាវានៅលើស្បែកដែលមានសង្វារឱ្យបានទៀងទាត់ ក្នុងកំឡុងពេលមានផ្ទៃពោះ និងក្រោយសម្រាលហើយ។
សូមជូនពរបានផលល្អទាំងអស់គ្នា។ ប្រភព អ៊ាង សុផល្លែត

Comments are closed, but trackbacks and pingbacks are open.