អ្នកតាកែវប្រយ័ត្នផង!! ថ្ងៃចូលឆ្នាំទី៣ នេះរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៥នាក់ទៀត និងអ្នកពាក់ព័ន្ធជាង២០០នាក់ ត្រូវយកសំណាកនៅស្រុកព្រៃកប្បាស ខេត្តតាកែវ

(តាកែវ)៖ លោកវេជ្ជៈបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តតាកែវ ឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះថា ប្រជាពលរដ្ឋចំនួន០៥នាក់ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដែលរស់នៅក្នុងភូមិស្នោ ឃុំស្នោស្រុកព្រៃកប្បាស ខេត្តតាកែវ។ប្រធានមន្ទីរសុខាភិបាល ខេត្តតាកែវ បានបន្តថា នៅពេលនេះមន្ត្រីជំនាញរដ្ឋបាលកំពុងចុះបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងខាងលើ និងបានយកសំណាកអ្នកពាក់ព័ន្ធជាង២០០នាក់ ទៅធ្វើតេស្តរកជំងឺកូវីដ-១៩ បន្តទៀត។បើតាលោក អ៊ូច ភា អភិបាលខេត្តតាកែវ ភូមិខាងលើត្រូវបានអាជ្ញាធរខេត្តបិទរយៈពេល២ថ្ងៃមកហើយ បន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩។ លោកថា «បច្ចុប្បន្ននេះ អាជ្ញាធរនឹងបន្តបិទទៀត បន្ទាប់ពីរកឃើញអ្នកអ្នកឆ្លងជំងឺកូវីដចំនួន៥នាក់ នៅថ្ងៃនេះ»៕ ប្រភព៖ Fresh News

Comments are closed, but trackbacks and pingbacks are open.