អូមីក្រុង ចាប់ផ្ដើមរា.លដាលក្នុងសហគមន៍ខ្លាំង! មកដឹងពីត.ម្លៃ និងរបៀបប្រើឱសថ ម៉ូណាទ្រីស ជាថ្នាំសម្រាប់ព្យា បាលជំងឺកូវីដ
បងប្អូនប្រិយមិត្ត ពិតជាដឹងហើយថា មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញករណីឆ្ល ងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ អូមីក្រុង មានការកើនឡើងខ្លាំ ងជាលំដាប់នៅក្នុងសហគមន៍។ ដើម្បីបន្តចូលរួមទប់ស្កា ត់ការឆ្ល ងរាលដាលនៃជំ ងឺកូវីដ១៩ បានទាន់ពេលវេលា និងបង្កើតបានភាពស៊ាំសហគមន៍រឹ ងមាំទប់ទល់នឹងជំ ងឺកូវីដ១៩,
ក្រសួងបាននាំចូលឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) MOLNATRIS (Molnupiravir Capsules 200mg) សម្រាប់ព្យាបាលជំ ងឺកូវីដ១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុ សសពេញវ័យ។ យ៉ាងណាមិញឱសថនេះ នឹងត្រូវចែកចាយក្នុងត.ម្លៃ ៥៥ ដុល្លារ ក្នុង១ដូស (១ដូស ស្មើនឹង១កំប៉ុង មាន៤០គ្រាប់) ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន តាមលក្ខខណ្ឌដូចតទៅ៖
–បុគ្គលម្នាក់ មានសិទ្ធិបញ្ជាទិញពី៥ ដល់១០ដូស
–មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង មានសិទ្ធិបញ្ជាទិញពី១០ ដល់២០០ដូស (ត្រូវមានលិខិតអនុញ្ញាតបើកអាជីវកម្ម) ហើយអាចល.ក់បន្តមិនលើសពី ៦៥ដុល្លារ ក្នុង១ដូស
– មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញសារជាថ្មីយ៉ាងតិច ២សប្តាហ៍ក្រោយបញ្ជាទិញលើកចុងក្រោយ។
សូមបញ្ជាក់ថា មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជា ទិញឱសថម៉ូលណាទ្រីស (Molnupiravir Capsules 200mg) ដោយផ្ទាល់នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ចំពោះការទូទាត់អាចផ្ទេរមកគណនីធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) ដែលមានឈ្មោះគណនី Ministry of Post and Telecommunications និងលេខគណនី ០០៣ ១៦៦ ៦៦២។
Comments are closed, but trackbacks and pingbacks are open.