អីយ៉ាស់ស្ងាត់ៗ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទម្លាយប្រវត្តិស្នេហាថាទម្រាំបានរៀបការតាមស្រឡាញ់ភរិយា ៨ ឆ្នាំ
(ភ្នំពេញ)៖ ធ្លាប់តែឃើញអ្នកឧកញ៉ាចូលរួមនៅក្នុងកិច្ចការមនុស្សធម៌ជាមួយនឹងការឧបត្ថម្ភទឹកប្រាក់ជាច្រើន យ៉ាងណាមិញថ្ងៃនេះមកដឹងរឿងរ៉ាវស្នេហាបស់អ្នកឧកញ៉ាម្តង ។
មុននឹង ឈានដល់ការរៀបការ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង ភរិយាបានស្វែងយល់ចិត្តថ្លើមគ្នាជាច្រើនឆ្នាំ ។ អ្វីដែលចាប់អារម្មណ៍បើទោះបីជារស់នៅក្នុងជីវភាពធូរធារ និងមានឋានៈក្នុងសង្គមក៏ពិតមែន តែប្តីប្រពន្ធមួយគូនេះតែងប្រើប្រាស់ជីវិតរស់នៅបែបសាមញ្ញផងដែរ ។
ថ្មីៗនេះ ភរិយារបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបរាប់ប្រវត្តិស្នេហាកាលពីអតីតកាលឱ្យអ្នកគាំទ្ររបស់ខ្លួនបានដឹងថា ពួកគេទាំងពីរចាប់ផ្តើមស្គាល់គ្នានៅឆ្នាំ ២០០៧ និង បានស្វែងយល់ចិត្តថ្លើមគ្នារហូតដល់ទៅ ៨ ឆ្នាំ ទើបសម្រេចចិត្តរៀបការតាមប្រពៃណីខ្មែរនៅឆ្នាំ ២០១៥ ។ មកដល់ពេលនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ទទួលបានចំណងដៃកូនប្រុសស្រីគួរឱ្យស្រឡាញ់ចំនួន ៣ នាក់ ដោយក្នុងនោះកូនស្រីច្បងហាក់មានទេពកោសល្យសិល្បៈកាត់រកឪពុកផងដែរ ។
អ្វីដែលគួរឱ្យសរសើរនោះ ជារឿយៗគូស្វាមីភរិយាមួយគូនេះតែងប្រើជីវិតរស់នៅបែបសាមញ្ញ ដោយពេលខ្លះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បណ្តើរភរិយាទៅកម្សាន្តនៅតាមវាលស្រែចំការ និង មានការស្លៀកពាក់បែបធម្មតាៗ ប៉ុន្តែសម្រាបការចែករំលែកជួយដល់សង្គមវិញ គេតែងឃើញអ្នកឧកញ៉ាឧបត្ថម្ភទឹកប្រាក់ជាច្រើនរហូតដល់ទៅរាប់លានដុល្លារ ធ្វើឱ្យមហាជនទាំងក្នុង និង ក្រៅសិល្បៈសរសើរពីទឹកចិត្តទូលាយរបស់អ្នកឧកញ៉ាវ័យក្មេងរូបនេះ ៕
Comments are closed, but trackbacks and pingbacks are open.