បើស្រឡាញ់គ្រួសារពិតកុំបណ្តោយខ្លួនអ្នកឲ្យឆ្លងអូមីក្រុង!! ហានិភ័យខ្ពស់ អ្នកជំនាញថា វីរុសនេះអាច.បំ.ផ្លាញ.ប្រព័ន្ធ
បើយោងតាមនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្រាវជ្រាវ DNKOM លោក Andrey Isaev បាននិយាយថា ទោះបីអូមីក្រុងមានការឆ្លងកម្រិតស្រាលជាងប្រភេទកូវីដ ១៩ ផ្សេងទៀតក៏ដោយ ប៉ុន្តែវាកើតពីវីរុសកូវីដ ១៩តែមួយ បើវាឆ្លងអ្នករយៈពេលយូរ ទោះបីមនុស្សពេញវ័យ ក៏វាមានសមត្ថភាពធ្វើឱ្យរលា.ក.ដល់ប្រព័ន្ធខួរក្បាល និងប៉ះពាល់ដល់សួតទៀត។ នេះជាការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍។
តាមវេជ្ជបណ្ឌិតជាច្រើនឱ្យដឹងថា វីរុសអូមីក្រុងនេះ អាចគេចចេញពីភាពស៊ាំបាន។ ហើយមានការបង្ហាញថា អូមីក្រុងនេះ មានប៉ះពាល់ដល់សួតកម្រិតធ្ងន់ ត្រូវការអុកស៊ីសែន និងម៉ាស៊ីនខ្យល់ បើអ្នកមិនចាក់វ៉ាក់សុំាងការពារទេនោះ។ នៅក្នុងប្រទេសជាច្រើន ដូចជាសហរដ្ឋអាមេរិក និងអុីស្រាអែល ករណីឆ្លងអូមីក្រុងកម្រិងធ្ងន់ ធ្វើឱ្យអ្នកឆ្លងអូមីក្រុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
តាមរបាយការណ៍ Isaev បាននិយាយថាចាប់តាំងពីអូមីក្រុង គឺជាវ៉ារ្យ៉ង់នៃ SARS-CoV-2 ដែលត្រូវបានគេត្រួតពិនិត្យឱ្យដឹងថា វាប៉ះពាល់ដល់ខួរក្បាលក៏ដូចជាបណ្តាលឱ្យរលាកផងដែរ។ វីរុសនេះ មានផលប៉ះពាល់ដល់កុមារយ៉ាងខ្លាំងជាងគេ។ ពីព្រោះកុមារជាច្រើននៅទូទាំងសហរដ្ឋអាមេរិកត្រូវបានសម្រាកនៅមន្ទីរពេទ្យព្យាបាល។ ហើយ Isaev បានកត់សម្គាល់ថា “ការរលាកជាប្រព័ន្ធប្រសាទខួរក្បាលអាចវិវត្តសម្រាប់កុមារ” ដោយសារតែអូមីក្រុងនេះតែម្តង”។
កាលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ យោងតាមទិន្ន័យនៃចំនួនករណីឆ្លងវីរុសអូមីក្រុងនៅកម្ពុជាហាក់មានការកើនឡើងមិនថមថយសោះ ហើយនៅកម្ពុជាបានរកឃើញអ្នកឆ្លងវីរុសថ្មីចំនួន៥១២នាក់ នេះបើយោងតាមប្រភពរបស់ក្រសួងសុខាភិបាលកម្ពុជា។ សម្រាប់ខ្មែរយើង មានអ្នកឆ្លងអូមីក្រុងសរុប ២៨៦៧នាក់ផងដែរ។
រោគសញ្ញាលេចធ្លោរបស់អូមីក្រុងរួមមាន ការឈឺក្បាល ឈឺបំពង់ក ក្អកស្ងួត ក្តៅខ្លួន និងបាត់បង់ចំណង់អាហារ។ រហូតមកដល់ពេលនេះ ការសិក្សាបានបង្ហាញថា វាប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើម និងប៉ះពាល់ដល់សួតខ្លាំងផងដែរ។ ពេលយើងមានការប្រុងប្រយ័ត្នបានល្អ ការឆ្លងនឹងកាត់បន្ថយចំនួនច្រើន ឱ្យតែយើងរក្សាពាក់ម៉ាស់ បាញ់អាកុល និងគោរពតាមវិធានការ“៣ការពារ និង៣កុំ” ឱ្យបានហ្មត់ចត់ ដើម្បីការពារមនុស្សជាទីស្រឡាញ់របស់យើងផងដែរ៕
Comments are closed, but trackbacks and pingbacks are open.