ដំណឹងល្អ! ផ្សារបណ្តោះអាសន្ន សម្រាប់បោះដុំបន្លែ ជំនួសទីតាំង ផ្សារដើមគ រៀបចំរួចហើយ គឺនៅ…
“ខេត្តកណ្តាល៖ ផ្សារបោះដុំបន្លែ ផ្សារដើមគរ រាជធានីភ្នំពេញ ក្រោយពីសាលារាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការលក់ដូរ បណ្តោះអាសន្នរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ មេសា រហូតដល់ថ្ងៃទី១ ខែឧសភាឆ្នាំ ២០២១ បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញអាជីវករ និងសន្តិសុខយាមផ្សារ សរុបប្រមាណ ១០០នាក់ វិជ្ជមានកូវីដ-១៩។
ស្របតាមកាស្នើសុំ របស់សាលារាជធានីភ្នំពេញ រដ្ឋបាលខេត្តកណ្តាល បានជ្រើសរើសទីតាំង កីឡដ្ឋានបាល់ទាត់ ខេត្តកណ្តាល ដែលជាទីតាំង មានផ្ទៃដីប្រមាណ២ហិកតា មានទំហំធំសម្រាប់រៀបចំជាទីកន្លែងលក់ដូរ និងបោះដុំបន្លែជំនួសផ្សារដើមគរ រាជធានីភ្នំពេញជាបណ្តោះអាសន្ន ។
នេះបើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ ព័ត៌មានខេត្តកណ្តាល បានបង្ហោះសារមួយប្រាប់ដំណឹងល្អមួយឲ្យដឹងថា នៅព្រឹកថ្ងៃ១៨ មេសានេះ គណះកម្មការផ្សារ សហការជាមួយ អាជ្ញាធរ សង្កាត់តាខ្មៅ បានចុះរៀបចំ សណ្តាប់ធ្នាប់របៀបរៀបរយ សាធារណៈ ក្នុងការលក់ដូរ នៅទីតាំងដែលកំណត់ជាស្រេច ។
រហូតមកទល់ពេលនេះ គេសង្កេតឃើញ សកម្មភាពអាជីវករ បានចាប់ដំណើរការលក់ដូរ បោះដុំបន្លែ ជូនអតិថិជន ជាបណ្តើរៗហើយ។
គួរបញ្ជាក់ថា៖ អភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ នៅយប់ថ្ងៃទី១៧ ខែមេសា ម្សិលមិញនេះ ក្នុងឱកាសចុះពិនិត្យទីតាំង កីឡដ្ឋានបាល់ទាត់ខេត្ត ដែលអាជ្ញាធរខេត្ត សំរេចយកជាទីតាំងផ្សារបន្លែបោះដុំ ជំនួសផ្សារដើមគរ រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា៖ ទីតាំងដែលនឹងត្រូវបានរៀបចំ ផ្សារបោះដុំបន្លែ គឺត្រូវមានទំហំ ទូលាយ ដែលអាចរក្សាបាននូវគម្លាត សុវត្ថិភាព និងមានសណ្ដាប់ធ្នាប់ ដើម្បីអាចទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩បាន៕
Comments are closed, but trackbacks and pingbacks are open.