គួរឲ្យសរសើរណាស់! យុវជន ២ រូប សស្រាកសស្រាំរកជំនួយ ជួយដល់លោកតាស៊ីក្លូ ខ្វះខាតអំឡុងពេលបិទខ្ទប់…

ហ្វេសប៊ុក៖ ជាកាពិតណាស់ ក្នុងអំឡុងពេលកំពុងអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្រ្តមួយចំនួនក្នុងរាជធានីខេតត្ត គេហាក់សង្កេតឃើញថាមានការចូលរួមយ៉ាងសកម្មពីរដ្ឋបាលខណ្ធ និង រដ្ឋាភិបាល ក្នុងការជួយដល់ប្រជាពលរដ្ឋដែលកំពុងមានការខ្វះខាតស្បៀងអាហរក្នុងការរស់នៅប្រចាំថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងយើងក្រឡេកទៅមើលលោកតាស៊ីក្លូ និង ប្រជាពលរដ្ឋខ្វះខាតមួយចំនួនរស់នៅតាមចិញ្ចឹមផ្លូវឯនោះវិញ ក៏កំពុងតែស្រេកឃ្លាខ្វះខាតដូចគ្នាដែរ ស្របពេលកាលៈទេសៈបិទខ្ទប់ដោយមិនអាចរកចំណូលបាននោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនាពេលថ្មីៗនេះផងដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុកមហាជនបានសង្កេតឃើញថា មានយុវជន ២ រូបក្នុងចំណោមសប្បុរសជនជាច្រើន ដែលកំពុងតែសស្រាក់សស្រាំរកជំនួសជួយដល់លោកតាស៊ីក្លូ និង បងប្អូនខ្វះខាតនៅតាមចិញ្ចឹមផ្លូវ ព្រមទាំងមានការចូលរួមបិច្ចាគជាបន្តបន្ទាប់ជួយដល់ពួកគាត់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នាផងដែរ យុវជនទាំង ២ រូបនេះ កំពុងតែត្រូវបានមហាជនក៏ដូចជាអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការកោតសរសើរពីទឹកចិត្តដ៏ធំធេង និង ការលះបង់របស់លោក ដោយមានដូចជាលោក អ៊ីវ សំណាង ស្ថាបនិកមូលនិធិ យុវជនស៊ីក្លូ និង ពូ ឈីវ ដែលជាបុគ្គលជួយដល់ការងារសង្គមយ៉ាងច្រើននោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១- លោក អ៊ីវ សំណាង ស្ថាបនិកមូលនិធិ យុវជនស៊ីក្លូ ជួយសម្រួលជីវភាពតាស៊ីក្លូ និង អភិរក្សស៊ីក្លូកម្ពុជា បានជួយស្វែងរកជំនួយដល់លោកតាស៊ីក្លូអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ លើសពីនោះ នាពេលកំពុងបិទខ្ទប់នេះ លោក អ៊ីវ សំណាង បានសស្រាក់សស្រាំស្វែងរកគ្រប់មធ្យោបាយដោះស្រាយដល់ជីវភាពរស់នៅដ៏លំបាកប្រចាំថ្ងៃរបស់លោកតាស៊ីក្លូមានទាំងអាហារ និង ប្រាក់ប្រចាំថ្ងៃ ដោយទទួលបានការចូលរួមឧបត្ថម្ភពីមហាជនទូទៅផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២- ពូ ឈីវ ត្រូវបានមហាជនមួយចំនួនបានដឹងមកហើយពីការងារស្ម័គ្រចិត្តជួយសង្គមរបស់លោក ទាំងផ្នែកកីឡា និង បរិស្ថានជាដើម ។ យ៉ាងណាមិញ ក្នុងកំលុងពេលបិទខ្ទប់ដែលជាផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់លោកតាស៊ីក្លូ និង បងប្អូនរស់នៅតាមចិញ្ចើមផ្លូវនោះ ពូ ឈីវ ក៏បានចូលរួមប្រមូលថវិកាពីបណ្តាសប្បុរសធម៌ចែកជូនដល់អ្នកខ្វះខាតនាពេលលំបាកនេះដូចគ្នាដែរ ៕

Comments are closed, but trackbacks and pingbacks are open.