អរគុណណាស់! ប្រជាពលរដ្ឋបង្ហោះសារស្នើសុំជំនួយដាច់ស្បៀងក្នុងកំឡុងពេលបិទខ្ទប់ភ្លាម លោកអភិបាលខណ្ឌសែនសុខ បានចាត់ឲ្យក្រុមការងារសង្កាត់ជួយភ្លែត

ភ្នំពេញ: យោងតាមគណីហ្វេសប៊ុកដែលបានបង្ហេះសារស្នើសុំជំនួយដូច្នេះថា៖ នាងខ្ញុំឈ្មោះ យិន ចាន់ណា ភេទស្រី អាយុ ៣៤ឆ្នាំ បានជួលបន្ទប់នៅក្រុមទី៥ ភូមិរោងចក្រ សង្កាត់គោកឃ្លៀង ខ័ណ្ឌសែនសុខ (ជាស្រ្តីមេម៉ាយមានកូន៣)ក្នុងបន្ទុក អត់មានការងារធ្វើដាច់ស្បៀងអាហារ។ (សុំជួយនាងខ្ញុំផងអត់មានអីហូបទេ)សូមមេត្តាដោយក្តីអនុគ្រោះផង។ ០១០៨៧៩៤៥៦/ ០៩៧៩៤៩៩៥១៥

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដែលបានបង្ហោះសារស្នើសុំជំនួយដាច់ស្បៀងក្នុងកំឡុងពេលបិទខ្ទប់ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចាត់ឲ្យក្រុមការងារសង្កាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យកគ្រឿងឧបភោគបរិភោគជូនគាត់ដល់បន្ទប់ជួល ដើម្បីជួយរំលែកការលំបាកខ្លះៗក្នុងពេលការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ខ្មែរជួយខ្មែរ! ជួយគ្នា ក្នុងគ្រាក្រ! ប្រភពៈ ដើម្បីប្រជាជន រាជធានី

Comments are closed, but trackbacks and pingbacks are open.