រាប់រយឆ្នាំ! ស្មានមិនដល់ថា សត្វ ១១ប្រភេទនេះ មានអាយុវែងជាងគេលើពិភពលោក
មនុស្សមួយចំនួនប្រហែលជាគិតថា សត្វអណ្តើកគឺជាសត្វដែលមានអាយុវែងជាងគេ ដែលជាមធ្យមសត្វនេះអាចរស់នៅបាន ១៧៧ឆ្នាំ។ ដោយឡែកមានសត្វមួយចំនួន គឺមានអាយុវែងជាងសត្វអណ្តើកទៅទៀត។ មានសត្វមួយចំនួនទៀត មានអាយុច្រើនជាងមនុស្សលោកយើងទៅទៀត ដែលជាមធ្យមមនុស្សយើងអាចរស់នៅបានប្រហែលពី ៧០ ទៅ១០០ឆ្នាំ។ ខាងក្រោមនេះជាសត្វចំនួន ១១ប្រភេទ ដែលមានអាយុរស់នៅបានយូរជាងគេនៅក្នុងពិភពលោក៖
ទី១. ត្រីឆ្លាម Greenland
ត្រីឆ្លាម Greenland ភាគច្រើនត្រូវបានគេរកឃើញរស់នៅជិតកោះ Greenland ដែលជាកោះធំបំផុតនៅក្នុងពិភពលោក ហើយក៏ជាកម្មសឹទ្ធិរបស់ប្រទេសដាណឺម៉ាក (Denmark)ផងដែរ។ សត្វត្រីប្រភេទនេះជាមធ្យមអាចរស់នៅបាន ២៧២ ទៅ ៣៩២ឆ្នាំ។
ទី២. លៀសសមុទ្រ Geoduck
លៀសសមុទ្រ Geoduck ត្រូវបានគេដឹងថាអាចរស់នៅបានចំនួន ១៦៥ឆ្នាំ។ រយៈពេលបួនឆ្នាំដំបូងក្រោយពេលចាប់កំណើត លៀសប្រភេទនេះលូតប្រវែងបាន ១អ៉ីងជារៀងរាល់ឆ្នាំ។
ទី៣. បង្កួយ Tuatara
បង្កួយ Tuataraត្រូវបានគេដឹងថា អាចរស់បានជាមធ្យមចំនួន១០០ឆ្នាំ។ សត្វបង្កួយប្រភេទនេះរស់នៅលើផែនដីតាំងពី២០០លានឆ្នាំមុនមកម្លេះ។
ទី៤. ដង្កូវសមុទ្រ Lamellibrachia Tube
សត្វដង្កូវសមុទ្រដែលមានពណ៌ចម្រុះមួយប្រភេទនេះ អាចរស់នៅបានចន្លោះពី ១៧០ឆ្នាំទី២៥០ឆ្នាំ។
ទី៥. កាំប្រម៉ាសមុទ្រក្រហម
សត្វសមុទ្រប្រភេទនេះត្រូវបានគេស្គាល់ថារស់នៅបានចន្លោះពី ១០០ឆ្នាំទៅ២០០ឆ្នាំ។ គេអាចរកវាឃើញនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងតំបន់ឆ្នេរសមុទ្រភាគខាងលិចនៃទ្វីបអាមេរិកខាងជើង។
ទី៦. ត្រីបាឡែន Bowhead
ត្រីបាឡែនប្រភេទនេះភាគច្រើនរស់នៅក្នុងមហាសមុទ្រអាកទិច ដែលជាមហាសមុទ្រស្ថិតនៅប៉ូលខាងជើងនៃភពផែនដី។ ត្រីបាឡែន Bowhead អាចរស់នៅបានចន្លោះពី៦០ ទៅ៧០ឆ្នាំ។
ទី៧. ត្រី Koi
ត្រី Koi អាចលូតលស់ប្រវែងបាន៣ហ្វីត។ ត្រីប្រភេទអាចរស់នៅបានជាមធ្យម៤០ឆ្នាំ ខណៈត្រី Koi ដែលចាស់ជាងគេអាចរស់នៅបានដល់ទៅ ២០០ឆ្នាំ។
ទី៨. អណ្តើកគោក
អណ្តើកគោកអាចរស់នៅបានដល់ទី១៧៧ឆ្នាំ ដែលជាអាយុមួយដែលវែងជាងគេក្នុងចំណោមសត្វដែលរស់នៅលើគោក។
ទី៩. លាសសមុទ្រ Quahog
លាសសមុទ្រ Quahog ត្រូវបានគេស្គាល់ថាអាចរស់នៅបានជាមធ្យមប្រហែល១០០ឆ្នាំ។
ទី១០. សត្វ Antarctic Sponge
សត្វប្រភេទនេះអាចរស់នៅជាមធ្យម៣០០ឆ្នាំ ហើយវារស់នៅជម្រៅពី៣២៥ដល់៦៥០០ហ្វីតក្រោមទឹក ជាជម្រៅមួយដែលត្រជាក់ខ្លាំង។
ទី១១. ខ្ញែរសមុទ្រ Immortal
គេដឹងថា ពពួកខ្ញែរសមុទ្រប្រភេទនេះ គឺមិនងាយស្លាប់នោះទេ វាអាចរស់នៅបានមួយពាន់ឆ្នាំជាមធ្យម។ នៅពេលវាមានអាយុច្រើន វានឹងបម្លែងខ្លួនរបស់វាទៅជាវារៈរស់តូចៗនៅក្នុងសមុទ្រវិញ៕
Comments are closed, but trackbacks and pingbacks are open.