មានជនជាតិខ្មែរ ៥នាក់ ទៀតហើយ បានស្លាប់បាត់បង់ជីវិតដោយសារកូវីដ១៩
រាជធានីភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា មានអ្នកជំងឺចំនួន ៥នាក់ បានស្លាប់បាត់បង់ជីវិតដោយសារតែវីរុសកូវីដ១៩។
តាមការបញ្ជាក់របស់ក្រសួង បានឱ្យដឹងថា៖
អ្នកជំងឺទី១ ជាបុរសជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ១៩ នាមន្ទីរពេទ្យហ្លួងម៉ែ។
អ្នកជំងឺទី២ ជាស្ត្រីខ្មែរ អាយុ៦៦ឆ្នាំ រស់នៅខេត្តព្រះសីហនុ បានស្លាប់ដោយសារតែស្ថានភាពធ្ងន់ធ្ងរ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ នាមន្ទីរពេទ្យហ្លួងម៉ែ។
អ្នកជំងឺទី៣ ជាបុរសជនជាតិខ្មែរ អាយុ ៦៣ឆ្នាំ រស់នៅរាជធានីភ្នំពេញ ដោយមានប្រវត្តិក្តៅខ្លួន ហត់ខ្លាំង មានជំងឺលើសសម្ពាធឈាម និង ជំងឺទឹកនោមផ្អែមប្រចាំកាយ។ តាមការសន្និដ្ឋានពីក្រុមគ្រូពេទ្យ បុរសជាជនជាតិខ្មែរអាយុ ៦៣ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតមុនពេលចូលដល់មន្ទីរពេទ្យ។
អ្នកជំងឺទី៤ ជាស្ត្រីជនជាតិខ្មែរ អាយុ ៥២ឆ្នាំ រស់នៅរាជធានីភ្នំពេញ ដោយសារតែការវិវត្តិរបស់អ្នកជំងឺកាន់តែធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យ បានខិតខំជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ តែមិនអាចជួយសង្គ្រោះបាន អ្នកជំងឺបានស្លាប់នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នាមន្ទីរមិត្តភាព ខ្មែរសូវៀត។
អ្នកជំងឺទី៥ ជាស្ត្រីជនជាតិខ្មែរ អាយុ៦១ឆ្នាំ រស់នៅខេត្តកណ្តាល បានស្លាប់បាត់បង់ជីវិតដោយសារតែវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និង រលាកសួតទាំងសងខាងដោយសារវីរុសកូវីដ១៩ លើអ្នកជំងឺមានទឹកនោមផ្អែមប្រចាំកាយ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីប្រកាសព័ត៍មានលម្អិតដូចខាងក្រោម៖
Comments are closed, but trackbacks and pingbacks are open.