អំពើល្អមិនសាមសូន្យឡើយ!!! ម្ចាស់ផ្ទះចិត្តធម៌ មិនយកថ្លៃជួលផ្ទះមួយខែ ១ពាន់ដុល្លា រហូតដល់ស្ងប់កូវីដ រហូតអ្នកជួលលាន់មាត់ថា…

ការជួយយកអាសារគ្នាក្នុងគ្រាកូវីដ១៩ គឺជារឿងសំខាន់ ហើយវាក៏ជាការបង្ហាញនៅការចេះស្រលាញ់ និងជួយគ្នាផងដែរក្នុងនាមជាខ្មែរដូចគ្នា ជាក់ស្តែងយោងតាមគណនីហ្វេសបុកមួយឈ្មោះ Huot Heng Qds បានរៀបរាប់នៅទឹកចិត្តម្ចាស់ផ្ទះជួលម្នាក់ថា: 🙏🙏🙏ខ្ញុំបាទនិងក្រុមការងារ R2Gate Dental Image Center សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់អុី លី សុខចេង ម្ចាស់ផ្ទះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលមានសន្ដានចិត្តដ៏ល្អ មិនយកថ្លៃជួលផ្ទះតម្លៃ1000ដុល្លា ក្នុង1ខែ ចាប់ពីខែនេះរហូតដល់ស្ថានភាពត្រឡប់មកល្អវិញ។ 🙏🙏🙏ខ្ញុំមិនបានតេទូរសព្ទសុំគាត់ចុះថ្លៃរឺមិនយកថ្លៃផ្ទះ តែបែរជាគាត់តេទូរសព្ទមកខ្ញុំប្រាប់ថាគាត់មិនយកថ្លៃផ្ទះវិញទៀត អរគុណអុីដែលយោគយល់គ្នាក្នុងគ្រាលំបាកនេះ។ ក្រោយឃើញបែបនេះ មហាជនជាច្រើនបានលាន់មាត់ថា:

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“គាត់មានទឹកចិត្តនិតសន្តានចិត្តល្អណាស់បង” “ល្អមែន” “មិនដូចញុមទេបងមិនចុះដាច់ខាត” “ម្ចាស់ផ្ទះខ្ញុំ កុំថាឡើយចុះតែកន្ទុយមួយរយរៀលមិនចោលផង” “អុីចាស់រូបស្អាត ហេីយសន្តានចិត្តល្អណាស់” “ម្ចាស់ផ្ទះគេល្អម្លេះមិនដូចម្ចាស់ផ្ទះខ្ញុំទេ”៕

Comments are closed, but trackbacks and pingbacks are open.