ប្រពៃណាស់!! សប្បុរសខ្មែរ និងជនជាតិចិន ផ្តល់អង្ករ៣តោន ជូនសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តចែកជូនប្រជាជនខ្វះខាត ក្នុងពេលបិទខ្ទប់រាជធានីភ្នំពេញ
(ភ្នំពេញ)៖ នៅក្នុងដំណាក់កាលដ៏តានតឹងកំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងដើម្បីជួយសម្រួលការលំបាករបស់អាជ្ញាធរនោះលោក គឹមឡុង និងលោកស្រី អ៉ឹង ម៉េងជូ តំណាងសប្បុរសជនខ្មែរ និងចិនបានរួមគ្នាទិញអង្ករ ចំនួន៣តោនផ្តល់ជូនសាលាខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីចែកជូនប្រជនដែលកំពុងខ្វះខាតស្បៀងអាហារប្រចាំថ្ងៃ។
លោក គឹមឡុង តំណាងក្រុមសប្បុរសជន បានឲ្យដឹងថា ដោយមើលឃើញពីស្ថានភាពដ៏លំបាក ក្នុងកំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញរបស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងកាត់ផ្តាច់ នៃការចម្លងវីរុសកូវីដ១៩ ទើបលោក ព្រមទាំងសប្បុរសជនជនជាតិចិន បានសហការគ្នាទិញអង្ករផ្តល់អំណោយជូនសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីរួមចំណែក និងជួយដល់ជនក្រីក្រ និងប្រជាជនក្នុងមូលដ្ឋានកំពុងនៅក្នុងលំនៅឋានរយៈ១៤ថ្ងៃ។
លោក ហែម ដារិទ្ធិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក គឹមឡុង និងលោកស្រី អ៉ឹង ម៉េងជូ ព្រនទាំងសប្បុរសជនទាំងអស់ ដែលបាននាំយកនូវអំណោយទាំងអស់នេះ មកជូនសាលាខណ្ឌពោធិ៍សែនជ័យ ដែលតាមរយៈអំណោយទាំងនេះ សាលាខណ្ឌនឹងមានលទ្ធភាពមួយកំរិតទៀត ក្នុងការចាត់ចែងជួយដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានជីវភាពខ្វះខាតស្បៀងអាហារចំបាច់បំផុត៕
Comments are closed, but trackbacks and pingbacks are open.