ឆ្ងល់អត់?? ធ្វើដូចម្ដេចទើបទទួលបានបណ្ណធ្វើដំណើរទៅផ្សារជិតផ្ទះបំផុតអំឡុងពេលបិទខ្ទប់នៅភ្នំពេញ?

(ភ្នំពេញ)៖ ​បើតាមការបញ្ជាក់របស់លោក ម៉េត មាសភក្ដី អ្នកកនាំពាក្យសាលារាជធានីភ្នំពេញតាមរយៈការសម្ភាសន៍អនឡាញជាមួយទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថាបណ្ណនេះមិនតម្រូវឲ្យប្រជាពលរដ្ឋអញ្ជើញទៅសាលាសង្កាត់ឬសាលាខណ្ឌដើម្បីស្នើសុំនោះទេ។

លោកបានបន្តទៀតថា ក្រុមការងារនៅសង្កាត់និងខណ្ឌនីមួយៗកំពុងតែដុតដៃដុតជើង ពោលគឺសម្រាប់បណ្ណនេះរដ្ឋបាលសង្កាត់​ដែលអ្នកគ្រប់គ្រងប្រជាពលរដ្ឋ នឹងព្រីន( print)បណ្ណនេះហើយយកទៅជូនប្រជាពលរដ្ឋដល់ផ្ទះតែម្ដង។នៅត្រង់​ចំណុចនេះ លោកបានបញ្ជាក់ថាបណ្ណនេះមិនចាំបាច់ស្នើសុំទេព្រោះប្រជាពលរដ្ឋណាក៏តម្រូវឲ្យមានបណ្ណ​នេះដែរដើម្បីអាចធ្វើដំណើរទៅផ្សារទិញគ្រឿងឧបភោគបរិភោគ។

Comments are closed, but trackbacks and pingbacks are open.