គ្រប់ឱសថស្ថានកុំដំឡើងថ្លៃរឿងនេះ ហើយត្រូវពិនិត្យកុំឱ្យចររាចរណ៍…
នៅព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់
ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក។ទាក់ទងទៅនឹងស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវពលរដ្ឋក្នុងរាជធានីភ្នំពេញ ខិតខំប្រយុ.ទ្ធប្រឆាំ.ងនឹងជំងឺកូវីដ-១៩។ សម្តេចតេជបានថ្លែងថា នៅថ្ងៃម្សិលមិញរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន៥៩៨នាក់ទៀត និងមាន
អ្នកស្លា.ប់២នាក់។ សម្តេចតេជោបានមានប្រសាសន៍ថា ការយកឈ្នះជំងឺកូវីដ-១៩ មិនចំណុះតែលើរាជរដ្ឋាភិបាល ឬក្រសួងសុខាភិបាលនោះទេ គឺទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប។នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ឱសថស្ថានទាំងអស់ កុំដំឡើងថ្លៃថ្នាំព្យាបាល
ជំងឺកូវីដ-១៩ នៅពេលដែលប្រជាពលរដ្ឋកំពុងមានតម្រូវការនោះ ហើយក៏បានអំពាវនាវឱ្យក្រសួងសុខាភិបាល ពិនិត្យកុំឱ្យមានការចរាចរណ៍ថ្នាំព្យាបាលជំងឺកូវីដ-១៩ ក្លែងក្លាយឲ្យសោះ។សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់អោយជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងបាន
ប្រកាសបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកចាប់ពីពេលនេះតទៅ៕ ប្រភព៖ Healthy Cambodia
Comments are closed, but trackbacks and pingbacks are open.