ឃើញស្ត្រី ដែលកើតកូនលើកៅអីក្រោយជាប់ ធ្វើចត្តាឡីសក័កម្សត់ពេកស្រាប់តែថៅកែស្រី ទ្រី ដាណា បានធ្វើរឿងដ៏អស្ចារ្យមួយនេះ….
នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ មានករណីស្ត្រីកំសត់ដែលជាប់ធ្វើចត្តាឡីសក័ ស្រាប់តែឈឺពោះកើតកូន ក៏កើតលើកៅអីមុខបន្ទប់ជួលតែម្តង ទំរាំពេទ្យមកទទួលយកទៅពេទ្យជប៉ុនជិតវត្តភ្នំ។ ទុកកូន២នាក់ទៀតក្នុងបន្ទប់ចោល សំភារៈខ្វះមុខក្រោយ ព្រោះជាប់ចត្តាឡីសក័មិនបានត្រៀម ម្យ៉ាងការងារផ្អាកមុនបិទភ្នំពេញទៀត។
ក្រោយឃើញបែបនេះ ថៅកែពេជ្រ ទ្រី ដាណា ក៏មានចិត្តអាណិត និងបានជួយឧបត្ថមដល់គ្រួសាររបស់ស្តី្រខាងលើ និងបានរៀបរាប់ថា: ឃើញរូបភាព មានអារម្មណ៍ថាខ្លោចចិត្តណាស់😢😢😢ខ្ញុំជួយថវិកាដោះស្រាយជីវភាព 1000ដុល្លា សង្ឃឹមថាសុខភាពល្អទាំងអស់គ្នា។ គាត់ទាំង២នាក់ ជាប់ចត្តាឡីស័ក ជិតដល់ពេលចេញទៅហើយ តែត្រូវសម្រាលកូនមុខបន្ទប់ជួលតែម្ដង។
សម្ភារៈកូនង៉ែតក៏មិនទាន់បានត្រៀម តែឃើញគ្រូពេទ្យយកចិត្តទុកដាក់ជួយជូនទៅពេទ្យជប៉ុនក៏រំភើបចិត្តដែរ❤️ ស្ថានភាពពេលនេះ ឃើញបងប្អូនជាច្រើនជួបការលំបាក ពិតជាមិនស្រួលក្នុងចិត្តទេ។ តែដើម្បីចូលរួមគោរពវិធានការរដ្ឋបាល ក្នុងអំឡុងពេលបិទខ្ទប់ នាងខ្ញុំមិនអាចធ្វើសកម្មភាពច្រើនដូចមុនទេ។ កន្លែងណាអាចផ្ញើជំនួយទៅបាន នាងខ្ញុំនឹងផ្ញើទៅជួយ។
កម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យ និងថ្នាក់ដឹកនាំសុទ្ធតែមានការនឿយហត់ខ្លាំងពេលនេះ😢😢សង្ឃឹមថា កូវីដចង្រៃនឹងរលាយបាត់ឆាប់ៗ ដើម្បីបងប្អូនបានបំពេញការងារ រកស៊ីឡើងវិញ។ យើងត្រូវរួមកម្លាំងគ្នា អ្នកមានភារកិច្ចខំប្រយុទ្ធ ឯអ្នកមិនមានភារកិច្ចចាំបាច់ មានតួនាទីការពារ ដើម្បីកាត់ផ្ដាច់ការចម្លង។ នាងខ្ញុំសង្ឃឹមថា នឹងអាចធ្វើសកម្មភាពឆាប់ៗឡើងវីញ🙏🙏៕
Comments are closed, but trackbacks and pingbacks are open.