គ្មានលុយឡានដូចគេ តែមានទឹកចិត្ត! ម្ចាស់ផ្ទះជួលម្នាក់ សម្រេចមិនយកថ្លៃជួល ៣៦ បន្ទប់ ២ ខែ ដោយសារហេតុផលមួយនេះ….
ស្ថិតក្នុងបរិបទកូវីដ-១៩ នៅកម្ពុជា ប្រជាពលរដ្ឋមួយចំនួនត្រូវបានផ្អាកពីកាងារជាបណ្ដោះអាសន្ន ដោយតម្រូវឱ្យនៅផ្ទះ ពុំអាចរកប្រាក់ចំណូលបានគាប់ប្រសើរដូចមុន ជាហេតុដែលនាំឱ្យពួកគាត់មួយចំនួនជួបប្រទះនូវផលលំបាក ក្នុងការរ៉ាប់រងថ្លៃផ្ទះជួលស្នាក់នៅ និង ទឹកភ្លើងមួយចំនួនផងដែរ ។
ទាក់ទិនទៅនឹងបញ្ហានេះ កន្លងមកគេឃើញមានម្ចាស់ផ្ទះជួលមួយចំនួន មានចិត្តសណ្ដោសប្រណីនាំគ្នាមិនយកថ្លៃឈ្នួលមួយរយៈ និង បន្ធូបន្ថយតម្លៃឱ្យអ្នកជួល ដើម្បីឱ្យពួកគេបានស្រាលបន្ទុកខ្លះនៅក្នុងវិបត្តិកូវីដ នៃព្រឹត្តិការណ៍សហគមន៍មួយនេះ ។
ជាក់ស្ដែងថ្មីៗនេះ តាមរយៈ គណនីមួយឈ្មោះ ជាងចំរើន ម៉ាស៊ីនដេរ បានរៀបរាប់កោតសសើរនូវទឹកចិត្តម្ចាស់ផ្ទះជួលរបស់ខ្លួន ដែលមានទឹកចិត្តល្អប្រពៃ សណ្ដោសប្រណី មិនយកថ្លៃឈ្នួលផ្ទះអតិថិជន រយៈពេល ២ ខែ ក្នុងកំលុងកូវីដនេះ ។
តាមយៈគណនីខាងលើ បានឱ្យដឹងទៀតថា ម្ចាស់ផ្ទះជួល មិនមែនជាអ្នកមានលុយ មានឡានទំនើបដូចគេទេ តែគាត់មានទឹកចិត្តជ្រះថ្លា មិនយកឈ្នួលបន្ទប់ពីអ្នកជួលទាំងអស់ចំនួន ៣៦ បន្ទប់ រយៈពេលពីខែ ក្នុងកំលុងពេលកូវីដនេះ ដើម្បីឱ្យកូនឈ្នួលធូរថយសម្ពាធក្នុងការរ៉ាប់រងជីវីវភាពរស់នៅកំឡុងពេលកូវីដ ។
នេះបង្ហាញឱ្យឃើញពីស្មារតី ចែករំលែក និង សណ្ដោសប្រណីគ្នា ក្នុងរយៈកាលលំបាក នៃវិបត្តិកូវីដ-១៩ នៅកម្ពុជា ដែលធ្វើឱ្យមហាជននាំគ្នាស្ញើចសរសើរទឹកចិត្ត និង គាំទ្រឱ្យមានចលនាបែបនេះ ជាបន្តបន្ទាប់ ៕
Comments are closed, but trackbacks and pingbacks are open.