ស៊ែរបន្តផង!! អ្នកចេញពីតំបន់ ផ្ទុះ រាលដាលឆ្លងកូ វី ដ ធ្វើដំណើរទៅកាន់ខេត្តដទៃ ត្រូវបំពេញកាតព្វកិច្ច បែបនេះ…
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីណែនាំ ស្ដីពីការពង្រឹងការអនុវត្តវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់នៅតាមបណ្ដារាជធានី-ខេត្ត ។
ជុំវិញសេចក្ដីណែនាំនេះ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២១ មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានជម្រាបឱ្យដឹងថា សម្រាប់អ្នកធ្វើដំណើរចេញពីតំបន់ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំ.ងឺ.កូ.វី.ដ-១៩ ទៅកាន់ខេត្តដទៃ គឺត្រូវ ៖
-យកសំណាក និង ធ្វើចត្តាឡីស័ក ចំពោះអ្នកធ្វើដំណើរដែលវិលត្រឡប់មករស់នៅ ឬ ស្នាក់នៅរយៈពេលវែង (រយៈពេលចាប់ពី ១ សប្តាហ៍ឡើងទៅ) -យកសំណាក និង ត្រូវរាយការណ៍អំពីទីកន្លែងស្នាក់នៅជូនអាជ្ញាធរមានសមត្ថកិច្ច ចំពោះអ្នកធ្វើដំណើរបំពេញការងារ អ្នកធ្វើដំណើរឆ្លងកា ត់ ឬ អ្នកធ្វើដំណើរស្នាក់នៅរយៈពេលខ្លី (តិចជាង ១ សប្តាហ៍)
លទ្ធផលនៃការវិភាគរហ័សរកមេរោគកូវីដ-១៩ ដែលអនុវត្តនៅក្នុងភូមិសាស្រ្តនៃខេត្តមួយ មានសុពលភាពសម្រាប់ភូមិសាស្រ្តនៃខេត្តដទៃ នៅក្នុងថ្ងៃតែមួយ ៕
Comments are closed, but trackbacks and pingbacks are open.