អរគុណការយោគយល់!! ក្រោយឃើញអ្នកដឹកជញ្ជូនធ្វើឲ្យធ្លាក់បែកភេសជ្ជៈភ្ញៀវជាច្រើនកែវ ស្រាប់តែហាងKOI បានអញ្ជីញបងប្រុសមកហាងផ្ទាល់ដើម្បីធ្វើរឿងមួយនេះ….
ហ្វេសប៊ុក៖ នាពេលថ្មីៗនេះ មានការចាប់អារម្មណ៍រូបភាពប៉ុន្មានសន្លឹករបស់បុរសម្នាក់ដែលជាបុគ្គលិកដឹងជញ្ជូនភេសជ្ជនិងម្ហូប តាមារយៈការកម្មង់ទិញនៅលើអនឡានរបស់ក្រុមហ៊ុន E-Gets
បាននឹងកំពុងអង្រួនអារម្មណ៍មហាជនក៏ដូចជាអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកយ៉ាងច្រើន មានការរំជួលចិត្តជាខ្លាំង បន្ទាប់ពីឃើញនូវទិដ្ឋភាពខូចខាតភេសជ្ជៈ របស់អតិថិជនអំឡុងពេលដឹងជញ្ជូន តែជាសំណាងល្អត្រូវបានក្រុមហ៊ុនភេសជ្ជៈ ខាងលើដែមានឈ្មោះថា KOl បានមាការយោគយល់អធ្យាស្រ័យ និង បានធ្វើភេសជ្ជៈថ្មីជូនដល់អតិថិជនវិញ ដោយមិនបានកាត់ប្រាក់ខែពីបុគ្គលិករូបនេះឡើយ។
ដោយឡែក ក្រុមហ៊ុនភេសជ្ជមួយនេះក៏បានអញ្ជីញបុរសជាបុគ្គលិកដឹងជញ្ជូនខាងលើរូបនេះមកហាងផ្ទាល់ ដើម្បីជូនភេសជ្ជៈដក់គាត់ទុកញុំាទៀតផង។ រួមជាមួយគ្នានេះដែរ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះ យោងតាមរយៈផេកហ្វេសប៊ុកឈ្មោះ KOI Thè Cambodia បានបញ្ជាក់បន្ថែមទៀតថា៖
“រូបភាពរំជួលចិត្ត ជួយគ្នាក្នុងគ្រាមានអាសន្ន ថ្ងៃនេះ ខយ ក៏បានអញ្ជើញបងប្រុសមកហាងផ្ទាល់ ដើម្បីជូនភេសជ្ជៈឆ្ងាញ់ៗ ត្រជាក់ៗ ទៅគាត់ទុកញ៊ាំបំបាត់ភាពនឿយហត់ កាលពីម្សិលមិញ ខយ បានធ្វើភេសជ្ជៈថ្មីទាំងអស់ជូនវិញ និង មិនមានទាមទារសំណងនោះឡេីយ! ខាងក្រុមហ៊ុន E-GetS ក៏មិនមានការកាត់ប្រាក់ខែរបស់បងប្រុសអ្វីឡើយ
ជាចុងក្រោយ ខយ សូមបង្ហាញក្តីគោរព និង ស្រលាញ់ទៅកាន់ក្រុមការងារជួរមុខទាំងអស់ ដូចជា អ្នកគ្រូពេទ្យ លោកគ្រូពេទ្យ បងៗប៉ូលិស បងៗអ្នកដឹកជញ្ជូន ដែលបានធ្វើការ ពុះពារ យ៉ាងធំធេង ដើម្បីបងប្អូនប្រជាជនកម្ពុជាទាំងអស់ សូមជូនពរ និងបួងសួងឲ្យបងប្អូនទាំងអស់មានសុខភាពល្អមាំមួន ចាកឆ្ងាយពីជំងឺនាៗ”៕
Comments are closed, but trackbacks and pingbacks are open.