ក្តីសង្ឃឹមថ្មី! ថ្នាំផ្ដាសាយមួយប្រភេទ អាចសម្លាប់រោគកូវីដ១៩ ត្រឹមពេលប៉ុន្មានថ្ងៃ ប៉ុណ្ណោះ
អ្នកវិទ្យាសាស្ត្របានអះអាងថា ថ្នាំផ្ដាសាយ Favipiravir អាចមានលទ្ធភាពសម្លាប់រោគ SARS-CoV-2 បានក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ។
ចក្រភពអង់គ្លេស បានធ្វើការសាកល្បងថ្នាំប្រឆាំងវីរុសនេះក្នុងដំណាក់កាលដំបូង ដោយជឿជាក់ថានឹងទទួលបានជោគជ័យ ជាមួយលទ្ធផលដែលរំពឹងទុកក្នុងរយៈពេល ៦ ខែខាងមុខ ។ ថ្នាំ Favipiravir ដែលផលិតឡើងក្នុងប្រទេសជប៉ុនក្នុងឆ្នាំ ២០១៤ កំពុងទទួលការពិនិត្យមើលថា វាអាចជួយអ្នកជំងឺកូវីដកុំឲ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរបានដែរឬអត់ ។
តាមការបញ្ជាក់ពីប្រធានផ្នែកសិក្សាសាកល្បងប្រចាំមហាវិទ្យាល័យ Glasgow លោកសាស្ត្រាចារ្យ Kevin Blyth បានឱ្យដឹងថា «វាអាចជាជំហានដ៏ធំមួយឆ្ពោះទៅមុខ ប្រសិនបើថ្នាំប្រឆាំងវីរុសនេះដំណើរការមែន ។ សេវាកម្មមន្ទីរពេទ្យផ្សេងៗ នឹងមិនស្ថិតក្រោមសម្ពាធតទៅទៀត ព្រោះអ្នកជំងឺមិនចាំបាច់ទៅមន្ទីរពេទ្យ» ។
ប្រសិនបើការសាកល្បងបង្ហាញថាជោគជ័យនោះ ថ្នាំរាប់លានដូសអាចនឹងដាក់ឲ្យប្រើប្រាស់នៅ NHS ដោយការផឹកថ្នាំគ្រាប់មួយគ្រាប់ជាប្រចាំអាចសម្លាប់វីរុសកូវីដបាន ប្រសិនបើលេបវាក្នុងពេលប៉ុន្មានថ្ងៃក្រោយការតេស្តឃើញវិជ្ជមាន ។
ក្នុងនោះដែរ ប្រសិនបើការសាកល្បង GETAFIX ដំណាក់កាលទី ២ និងទី ៣ បង្ហាញថាថ្នាំ Favipiravir ដំណើរការមែន វាអាចជាថ្នាំប្រឆាំងវីរុសដំបូងគេ ដែលអាចព្យាបាលអ្នកជំងឺកូវីដដំណាក់កាលស្រាលបាន ៕
Comments are closed, but trackbacks and pingbacks are open.