ក្តីសង្ឃឹមថ្មី! ថ្នាំផ្ដាសាយមួយប្រភេទ អាចសម្លាប់រោគកូវីដ១៩ ត្រឹមពេលប៉ុន្មានថ្ងៃ ប៉ុណ្ណោះ

អ្នក​វិទ្យាសាស្ត្រ​បាន​អះអាង​ថា ថ្នាំ​ផ្ដាសាយ Favipiravir អាច​មាន​លទ្ធភាព​សម្លាប់​រោគ SARS-CoV-2 បាន​ក្នុង​រយៈពេល​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចក្រភព​អង់គ្លេស បាន​ធ្វើ​ការ​សាកល្បង​ថ្នាំ​ប្រឆាំង​វីរុស​នេះ​ក្នុង​ដំណាក់​កាល​ដំបូង ដោយ​ជឿជាក់​ថានឹង​ទទួល​បាន​ជោគជ័យ ជាមួយ​លទ្ធផល​ដែល​រំពឹង​ទុក​ក្នុង​រយៈពេល ៦ ខែ​ខាង​មុខ ។ ថ្នាំ Favipiravir ដែល​ផលិត​ឡើង​ក្នុង​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ ២០១៤ កំពុង​ទទួល​ការ​ពិនិត្យ​មើល​ថា វា​អាច​ជួយ​អ្នក​ជំងឺ​កូវីដកុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​បាន​ដែរ​ឬ​អត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​បញ្ជាក់​ពី​ប្រធាន​ផ្នែក​សិក្សា​សាកល្បង​ប្រចាំ​មហាវិទ្យាល័យ Glasgow លោក​សាស្ត្រាចារ្យ Kevin Blyth បាន​ឱ្យ​ដឹង​ថា «វា​អាច​ជា​ជំហាន​ដ៏​ធំ​មួយ​ឆ្ពោះ​ទៅ​មុខ ប្រសិន​បើ​ថ្នាំ​ប្រឆាំង​វីរុស​នេះ​ដំណើរការ​មែន ។ សេវាកម្ម​មន្ទីរពេទ្យ​ផ្សេងៗ នឹង​មិន​ស្ថិត​ក្រោម​សម្ពាធ​តទៅ​ទៀត ព្រោះ​អ្នក​ជំងឺ​មិន​ចាំបាច់​ទៅ​មន្ទីរពេទ្យ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិន​បើ​ការ​សាកល្បង​បង្ហាញ​ថា​ជោគជ័យ​នោះ ថ្នាំ​រាប់​លាន​ដូស​អាច​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ NHS ដោយ​ការ​ផឹក​ថ្នាំ​គ្រាប់​មួយ​គ្រាប់​ជា​ប្រចាំ​អាច​សម្លាប់​វីរុស​កូវីដ​បាន ប្រសិន​បើ​លេប​វា​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​តេស្ត​ឃើញ​វិជ្ជមាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នោះ​ដែរ ប្រសិន​បើ​ការ​សាកល្បង​ GETAFIX ដំណាក់​កាល​ទី ២ និង​ទី ៣ បង្ហាញ​ថា​ថ្នាំ Favipiravir ដំណើរការ​មែន វា​អាច​ជា​ថ្នាំ​ប្រឆាំង​វីរុស​ដំបូង​គេ ដែល​អាច​ព្យាបាល​អ្នក​ជំងឺ​កូវីដ​ដំណាក់​កាល​ស្រាល​បាន ៕

Comments are closed, but trackbacks and pingbacks are open.