ទឹកចិត្តល្អប្រពៃណាស់! លោកស្រី ទ្រី ដាណា បានជូនអំណោយ ដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម សង្កាត់ស្ទឹងមានជ័យ ចំនួន ១០០គ្រួសារ ក្នុងមួយគ្រួសារ ទទួលថវិកាចំនួន…
នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ លោកស្រី ទ្រី ដាណា ម្ចាស់ហាងមាសពេជ្រ និងជាអគ្គនាយិកាគ្រឿងសម្អាងយីហោម៉ាក NNP បានឱ្យតំណាងរបស់ខ្លួន នាំយកគ្រឿងឧបភោគបរិភោគ រួមជាមួយថវិកាមួយចំនួន យកទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន១០០គ្រួសារ ដែលរស់នៅតំបន់ក្រហម ស្ទឹងមានជ័យ ដេីម្បីជួលសម្រួលដល់ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ពួកគាត់បានមួយរយៈ ក្នុងអំឡុងពេលស្ថានការណ៍ដ៏លំបាកនេះ។
នៅលេីគណនីហ្វេសប៊ុកផេក របស់លោកស្រី ទ្រី ដាណា បានសរសេររៀបរាប់ឱ្យដឹងថា៖”ចែករំលែកជូនបងប្អូន ១០០គ្រួសារថ្ងៃនេះ នៅតំបន់ក្រហម សង្កាត់ស្ទឹងមានជ័យ ក្នុងមួយគ្រួសារ ទទួលបានមីមួយកេះ ត្រីខមួយយួរ ទឹកសុទ្ធមួយកេះ អង្ករ និងថវិកា ៥ម៉ឺនរៀល ដើម្បីដោះស្រាយអាហារហូបចុកសិន អំឡុងពេល បិ ទ ខ្ទ ប់ នេះ។
សូមបងប្អូន ចូលរួមទប់ស្កា ត់ កូ.វី.ដ ទាំងអស់គ្នា យើងនឹងឆ្ល ង ផុតគ្រោះកំណាចឆាប់ៗ។ អំឡុងពេលនេះ នាងខ្ញុំក៏គ្មានចំណូលដែរ ព្រោះអាជីវកម្មផ្អាកទាំងអស់ តែនាងខ្ញុំនៅតែចែករំលែក សម្រាប់អ្នកដែលកំពុងត្រូវការខ្លាំង និងអ្នកដែលមិនមានស្បៀងគ្រប់គ្រាន់។ អ្វីៗនឹងប្រសើរឡើង ឱ្យតែយើងចូលរួមទាំងអស់គ្នា”។
Comments are closed, but trackbacks and pingbacks are open.