ឆ្លងច្រើនមិនធ្លាប់មាន!! ថ្ងៃនេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​​ ថ្មីដែលមានចំនួនរហូតដល់ទៅ ៨៨០នាក់ទៀត…

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC ដែលមាន​លោក​លី សូ​វ៉ាន់ ជា​ប្រធាន នៅ​ល្ងាច​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១​នេះ បានបញ្ជាក់​ពី​ការរកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី រហូតដល់​ទៅ​៨៨០​នាក់ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ទាំងអស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក «​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC» បាន​បង្ហោះ​សារ​នៅមុននេះ​បន្តិច​ដូច្នេះ​ថា «​ថ្ងៃទី ២៨ មេសា ២០២១ យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៨៨០​នាក់ (​ឆ្លង​សហគមន៍​ទាំងអស់​) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ដដែល​បន្ត​ថា ក្នុងចំណោម​អ្នក​ឆ្លង​ទាំងអស់នោះ រួមមាន នៅ​ភ្នំពេញ ៥១៨​នាក់​, ខេត្ត​ព្រះសីហនុ ១៨៧​នាក់​, ខេត្តកណ្តាល​៧៣​នាក់ ,ខេត្តកំពង់ចាម​៣៩​នាក់​, ខេត្តបន្ទាយមានជ័យ​៣៦​នាក់​, ខេត្តកំពុងស្ពឺ ៩​នាក់​, ខេត្តតាកែវ​៥​នាក់​, ខេត្តកំពុងធំ​៤​នាក់​, ខេត្តកំពុងឆ្នាំង ៣​នាក់​, ខេត្តព្រៃវែង ២​នាក់​, ខេត្តពោធិ៍សាត់ ១​នាក់​, ខេត្តកោះកុង ១​នាក់​, ខេត្តសៀមរាប ១​នាក់ និង​ខេត្ត​ត្បូងឃ្មុំ​:១​នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​កត់​សម្គាល់​ថា តាំង​ពី​កម្ពុជា រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ​១៩​មក នេះ​ជា​លើក​ទី១​ហើយ ដែល​មាន​អ្នក​ឆ្លង​ថ្មី​រហូត​ដល់​៨៨០​នាក់​នោះ ដែល​ជា​ចំនួន​ច្រើន​ជាង​ពេល​ណាៗ​ទាំង​អស់​នា​ពេល​កន្លងមក៕

Comments are closed, but trackbacks and pingbacks are open.