«ភូមិខ្ញុំដាច់បាយហើយ» ជាឃ្លាចាក់ដោត ពលរដ្ឋក្នុងសង្កាត់មួយ នាំគ្នាលើកបដាដង្ហោយសុំស្បៀងជាបន្ទាន់

គិតតាំងពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២១ រហូតមកទល់ពេលនេះ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ ត្រូវបានបិទខ្ទប់ ដោយមិនទាន់ឃើញមានអាជ្ញាធរពាក់ពន្ធ័ មកអន្តរាគមន៍ប្រជាជនឡើយ ដោយឥឡូវនេះពលរដ្ឋនៅតំបន់ខាងលើ ពិតជាត្រូវការស្បៀងជំនួយណាស់ទប់នាំគ្នាសម្រេចចិត្តលើកបដា សុំដង្ហោយជំនួយ នៅក្នុងតំបន់បិទខ្ទប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង តាមរយៈការផ្ដល់ព័ត៌មានពី អចលនទ្រព្យ ខ្មែរអង្គរ បានឱ្យដឹងថា នៅវេលាម៉ោងជាង ៧ យប់ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២១ នៅទីតាំងខាងលើ ប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាអំពាវនាវដង្ហោយហៅសុំស្បៀងបន្ទាន់ ដោយសរសេរនៅលើក្រដាសឡាំង ព្យួរជាប់នឹងរនាំងបិទខ្ទប់ថា «ភូមិខ្ញុំដាច់បាយហើយ» ធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំង ជុំវិញបញ្ហានេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា ហេតុការខាងលើនេះ គឺមានទីតាំងនៅ ផ្លូវលំ ច្រកតូច ជាប់គល់ស្ពានស្ទឹងមានជ័យ ទល់មុខវត្តស្ទឹងមានជ័យចាស់ ក្រោយសាលាបឋមសិក្សា៕

Comments are closed, but trackbacks and pingbacks are open.