ថ្មីទៀតហើយ! គ្រូពេទ្យ សមត្ថកិច្ច ទ្រាំលំបាកទាំងយប់ថ្ងៃ តែស្រ្តីម្នាក់នេះមិនសហការបែរជាជេរប្រមាថដៀលត្មិះ មិនឲយក…

ថ្មីៗនេះមហាជន​ផ្ទុះការចាប់អារម្មណ៍ ទៅលើស្រ្តីម្នាក់ដែលបានប្រើពាក្យសម្ដីអសុរស ជេរប្រមាថដៀលត្មិះ ទៅលើអាជ្ញាធរ និង ក្រុមគ្រូពេទ្យ ខណៈពេលដែលពួកគាត់ចុះអន្តរាគមន៍ នាំស្ត្រីរូបនោះទៅធ្វើសំណាក ដោយសារតែរូបគេបានពាក់ព័ន្ធជាមួយប្តីវិជ្ជមានកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមការផ្ដល់ព័ត៌មានពី​ រដ្ឋបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ស្រ្តីម្នាក់នេះ មិនសហការជាមួយក្រុមការងារដើម្បីយកសំណាកឡើយ ថែមទាំងប្រើពាក្យពេចន៍អសុរស ដាក់ក្រុមការងារទៀតផង ។ ជាក់ស្ដែង បន្ទាប់ពីការយកសំណាកធ្វើតេស្តរួច លទ្ធផលដែលចេញមក គឺគ្រួសារស្ត្រីខាងលើ មានប្តី កូន រួមទាំងរូបគាត់ សរុប ៣ នាក់ មានវិជ្ជមានកូវីដ-១៩ (លទ្ធផលធ្វើតេស្តបឋម) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សកម្មភាពមិនសហការបែបនេះ បានធ្វើឱ្យមហាជនមួយចំនួនសម្ដែងការមិនពេញចិត្ត ទៅលើស្ត្រីរូបនេះ ដោយមិនយល់ពីទុក្ខលំបាករបស់ ក្រុមគ្រូពេទ្យ និង អាជ្ញាធរមានសមត្ថកិច្ច ដែលខិតខំលះបង់ពេលវេលា កម្លាំងកាយចិត្តគ្រប់បែបយ៉ាង ក្នុងការកាត់ផ្ដាច់ខ្សែចម្លងដើម្បីឱ្យកម្ពុជា ឈានទៅរកសភាពដើមវិញ ចាក់ផុតវីរុសដ៏កាចសាហាវនេះ ៕

Comments are closed, but trackbacks and pingbacks are open.