ក្តៅៗ !! ធនាគារជាតិនៃកម្ពុជា ព្រមានចាត់វិធានការតាមច្បាប់ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Active People ដែលបង្ខំទារប្រាក់ពីអតិថិជន ក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ១៩…

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នឹងចា . ត់វិធានការតាមផ្លូវច្បាប់ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Active People ដែលមិនគោរពតាមបទប្បញ្ញាត្តិ និងអនុវត្តផ្ទុយពីច្បាប់ ដែលបានចេញដោយធនាគារជាតិនៃកម្ពុជា ដោយបានប . ង្ខំ . ទា ម . ទារប្រាក់សងត្រឡប់ពីអតិថិជន ដោយគ្មានក្ដីលើកលែងទាល់តែសោះ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបថា ថ្មីៗនេះមានអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Active People បានឲ្យដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Active People បានដាក់គោលការណ៍ថ្មី ដោយប . ង្ខំ . ទា . រប្រាក់ ឬប្រមូលប្រាក់ពីអតិថិជន ដោយគ្មានក្ដីលើកលែង ទោះបីស្ថិតក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ខ្លាំងយ៉ាងណាក្ដី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Active People បញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះ បានប្រើប្រាស់គោលការណ៍ជាមួយអតិថិជនដូចជា៖

* មិនទទួលយកការលើកឡើងរបស់អតិថិជនថា មានទីលំនៅស្ថិតក្នុងតំបន់បិទខ្ទប់។
* ប្រសិនបើអតិថិជន មិនមានប្រាក់សងត្រឡប់នោះទេ តម្រូវឲ្យអ្នកធានា ឬក្រុមគ្រួសារចេញសងជំនួស។
* ប្រសិនបើអតិថិជន មិនមានប្រាក់សងត្រឡប់ ឬសងត្រឡប់យឺតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Active People គម្រាមថា នឹងមិនអាចទទួលបានកម្ចី ពីគ្រប់ស្ថាប័នផ្សេងទៀតឡើយ ដោយលើកឡើងថា «ប្រសិនបើបងមិនបង់ប្រាក់សងមកខាងខ្ញុំ ព័ត៌មានឥណទាន (CBC) របស់បង និងកត់ត្រានូវកម្ចីបង់យឺត អញ្ជឹងមិនថា តែអេភី (Active People) ទេ គ្រប់ស្ថាប័នទាំងអស់ នឹងមិនអ នុ ម័តជូនបងទៀតឡើយ)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញបញ្ហានេះ មន្រ្ដីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា បានឆ្លើយតបភ្លាមៗថា «ក្នុងនាមធនាគារជាតិនៃកម្ពុជា ពិតជាសោ . ក ស្ដា . យដែលឃើញទង្វើ របស់គ្រឹះស្ថានមីក្រូហិរញ្ញត្ថុនេះ អនុវត្តន៍ផ្ទុយពីច្បាប់ និងបទប្បញ្ញាត្តិដែលបានចេញដោយ ធនាគារជាតិនៃកម្ពុជាកន្លងមក ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ សម្របតាមអនុសាសន៍ដ៏ខ្ពងខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្ថែមថា ធនាគារជាតិនៃកម្ពុជា សូមស្នើសុំឲ្យគណៈគ្រប់គ្រង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ ពិនិត្យសកម្មភាពមន្រ្ដីបុគ្គលិករបស់ខ្លួន ក្នុងការ ទា រប្រាក់ ឬប្រមូលប្រាក់ពីអតិថិជន និងពង្រឹងការអនុវត្តន៍ច្បាប់ និងបទប្បញ្ញាត្តិ ជាពិសេសវិធានការដែលបានដាក់ចេញ នាពេលចុងក្រោយនេះ ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបញ្ជាក់ថា ចំពោះករណីរបស់ធនាគារ Active People ធនាគារជាតិនៃកម្ពុជា នឹងចាត់វិធានការតាមច្បាប់ និងបទប្បញ្ញាត្តិ ចំពោះកំហុសប្រព្រឹត្តិខុសនេះ៕

Comments are closed, but trackbacks and pingbacks are open.