ផ្ទុះការចាប់អារម្មណ៍ !! មហាជនថៃស្រឡាំងកាំង ពេលឃើញ រ៉េត សារីតា គ្រងឈុតពណ៌មាសដើរលើកម្រាលព្រំស្វាគមន៍ នៅប្រទេស…

បន្ទាប់ពីបវរកញ្ញាខ្មែរ រ៉េត សារីតា បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមប្រកួត កម្មវិធី Miss Universe មក គេកត់សម្គាល់ឃើញថា នាងត្រូវបានទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនមិនថាក្នុង និង ក្រៅស្រុកនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកខណៈពេលដែលបវរកញ្ញារូបនេះធ្វើដំណើរទៅដល់ទឹកដីសហរដ្ឋគេឃើញថា នាងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់បងប្អូនខ្មែរ ដែលរស់នៅទីនោះ ដោយមានការរៀបពិធីយ៉ាងអធិកអធមមួយកាលពីថ្ងៃទី ០២ ខែ ឧសាភា ឆ្នាំ ២០២១ កន្លងទៅ ជាពិសេសថ្ងៃនោះ បវរកញ្ញាខ្មែរក៏បានស្លៀកនូវឈុតពណ៌មាសយ៉ាងស្រស់ស្អាតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បន្ទាប់ពីឃើញទិដ្ឋភាពនោះមក បានធ្វើឱ្យនាងទទួលបានការអួតសរសើរសពីមហាជន ហើយជាមួយគ្នានោះមិនត្រឹមតែប៉ុណ្ណោះ មិនមែនមានតែមហាជនខ្មែរប៉ុណ្ណោះទេដែលសរសើរ និង ស្ងើចទៅកាន់ រ៉េត សារីតា សូម្បីតែអ្នកគាំទ្រថៃក៏បានលាន់មាត់សរសើរនាងគ្រាប់គ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាងគេឃើញថា រាល់បណ្ដាហ្វេសប៊ុកផេក បវរកញ្ញាល្បីៗរបស់ប្រទេសថៃសុទ្ធតែបានបង្ហោះរូបភាពអួតសរសើរទៅកាន់បវរកញ្ញាខ្មែរ ព្រោះថា សារីតា មានទាំងចំណេះ និង សម្រស់ ហើយអ្វីដែលសំខាន់នោះ បងប្អូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិក ស្វាគមន៍នាងយ៉ាងកក់ក្ដៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសរាល់មតិខមមិន មហាជនថៃបាននិយាយថា រ៉េត សារីតា នឹងអាចជាបវរកញ្ញាខ្មែរដំបូងដែលអាចបើកទ្វារនាំកម្ពុជាឱ្យចូល Top បាននាឆ្នាំនេះ ហើយនាងក៏អាចក្លាយជាម្ចាស់មកុដផងដែរ ៕

Comments are closed, but trackbacks and pingbacks are open.