ហ៊ានណាស់! លុយជាង២លានដុល្លារ របស់ក្រុមហ៊ុន ស៊ីដាច់គ្មានញញើត
បុរសម្នាក់អតីតជាប្រធានចាត់ការទូទៅនៅក្រុមហ៊ុន STAARCH ARCHITECTS PLANNERS ENGINEERS CO.LTD សិង្ហបុរី កាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃា-ត់ខ្លួ-នបញ្ជូនទៅតុលាការ ពាក់ព័ន្ធពីប-ទ.-រំ-លោ.-ភលើទំនុកចិត្ត និង បទ.ឆបោ.ក ដែលមានទំហំទឹកប្រាក់ប្រមាណជាង២លានដុល្លារមេរិក ។
ជនសង្ស័យខាងលើនេះមានឈ្មោះ ខឹម ស៊ុនច័ន្ទថារ៉េត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរអតីតជាប្រធានចាត់ការទូទៅក្រុមហ៊ុន សឹង្ហបុរី ដែលមានទីលំនៅផ្ទះលេខ២៧ ផ្លូវលេខ៦ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ហើយសំណុំរឿងខាងលើនេះ បានស្ថិតនៅលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ។
តាមប្រភពព័ត៌មានឲ្យដឹងថា ដើមបណ្តឹងក្នុងសំណុំរឿងនេះ គឺជាមេធាវីតំណាងដោយអាណត្តិ ឲ្យឈ្មោះ SAMSON TAN BOON HUA ជានាយកក្រុមហ៊ុនជនជាតិសិង្ហបុរី ។
ហើយបើតាមពាក្យបណ្តឹងបានបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ២០២០ ដោយសារបញ្ហាជំងឺកូវីដ ចាប់ផ្តើមរីករាលដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចសកលលោក នាយកក្រុមហ៊ុនរូបនោះមិនបានមកស្រុកខ្មែរ
ដើម្បីពិនិត្យការងារនៅក្នុងក្រុមហ៊ុននោះទេ ដោយបានប្រគល់ការងារទទួលម៉ៅការសាងសង់ទាំងឡាយទៅឲ្យឈ្មោះ ខឹម ស៊ុនច័ន្ទថារ៉េត ជាអ្នកមើលការខុសត្រូវ និងទទួលបន្ទុកក្នុងការចំណាយផ្សេងៗ ពាក់ព័ន្ធក្រុមហ៊ុន ។
ប្រភពដដែលបន្តថា ក្នុងពេលនោះដែរ នាយកក្រុមហ៊ុនដែលជាជនជាតិសិង្ហបុរី បានផ្ញើប្រាក់ចំនួន ២៦៤ ៣០១ ៤៨០ (ជាង២លានដុល្លារអាមេរិក) ឲ្យទៅឈ្មោះ ខឹម ស៊ុនច័ន្ទថារ៉េត
តាមគណនេយ្យធនាគារ ABA ដើម្បីយកទៅចំណាយលើគម្រោងសាងសង់ផ្ទះ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងចំណាយលើប្រាក់បៀវត្សបុគ្គលិក កម្មកររបស់ក្រុមហ៊ុនទៀតផង។
ប្រភពដដែលបន្តទៀតថា លុះមកដល់ឆ្នាំ២០២១ នាយកក្រុមហ៊ុនខាងលើ ក៏ត្រូវបានម្ចាស់គម្រោងជាច្រើន និងអ្នកលក់គ្រឿងសំណង់ រួមទាំងកម្មករ និងបុគ្គលិក បាននាំគ្នាទាមទារប្រាក់ឈ្នួល
និងថ្លៃសម្ភារៈគ្រប់បែបយ៉ាង ទើបដឹងថា លុយដែលផ្ញើទៅឱ្យឈ្មោះ ខឹម ស៊ុនច័ន្ទថារ៉េត ជាង២លានដុល្លារ ទុកសម្រាប់ឲ្យទូទាត់ទៅលើអ្វីៗដែលក្រុមហ៊ុនពាក់ព័ន្ធគម្រោងសាងសង់ និងបញ្ហាផ្សេងៗទាំងអស់នោះ ដូចផ្ញើពងមាន់ឲ្យក្អែកអ៊ីចឹង ។
ប្រភពដដែលបន្តទៀតថា ដោយមានមូលហេតុយ៉ាងដូច្នោះហើយ បានជានាយកក្រុមហ៊ុនសិង្ហបុរី សម្រេចចិត្តពឹងពាក់មេធាវីប្តឹងឈ្មោះ ខឹម ស៊ុនច័ន្ទថារ៉េត ដែលជាអតីតប្រធានចាត់ការទូទៅក្រុមហ៊ុន STAARCH ARCHITECTS PLANNERS ENGINEERS CO.LTD ទៅសមត្ថកិច្ចកងរាជអាវុធហត្ថ ដើម្បីចាត់ការលើបុគ្គលនេះតាមផ្លូវច្បា-ប់ ទើបបានចាប់បញ្ជូនទៅតុលាការ ៕
Comments are closed, but trackbacks and pingbacks are open.